ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ – បុរី ណាឌី បានដាក់សម្ពោធជាផ្លូវការ នូវការិយាល័យលក់របស់ខ្លួន ដែលមានទីតាំងនៅលើផ្លូវជាតិលេខ 6A និងមានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីសាលាកសិកម្ម ព្រែកលាប។ សម្រាប់ការិយាល័យលក់របស់ បុរី ណាឌី បានត្រៀមខ្លួនរួចជាស្រេច រង់ចាំបើកទ្វារទទួលសាធារណជន ចាប់ពីពេលនេះផងដែរ។ នេះគឺជាឱកាសពិសេសសម្រាប់លោកអ្នក អាចស្វែងយល់ស៊ីជម្រៅ ពីគម្រោងរបស់យើង។
បុរី ណាឌី នឹងណែនាំមកជូនលោកអ្នក នូវគេហដ្ឋានដែលមានការរចនាម៉ូតយ៉ាងទំនើប, ស៊ីវីល័យ, ទាន់សម័យ, និងការរចនាលំដាប់ថ្នាក់អន្តរជាតិ ចំនួន 3 ប្រភេទគឺ៖ វីឡាភ្លោះ, វីឡាកូនកាត់ និងផ្ទះអាជីវកម្មនៅលើផ្លូវរដ្ឋ 20 ម៉ែត្រ តភ្ជាប់ទៅកាន់ទីក្រុងរណបលីយ៉ុងផាត់។ សម្រាប់គ្រួសារដែលរស់នៅក្នុងបុរីណាឌី ក៏អាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប នៅក្នុងបុរី ដូចជា៖ អាងហែលទឹក, ក្លឹបហាត់ប្រាណ, ក្លិបហោស, កន្លែងក្មេងលេង, សួនផ្កាសាគូរ៉ាខ្មែរ, សាលកញ្ចក់សម្រាប់កម្មវិធីមង្គលរបស់លោកអ្នក និងផ្លូវរត់ហាត់ប្រាណជាដើម។
ក្រៅពីសម្រាប់ការរស់នៅយ៉ាងសុខដុមរមនា បុរី ណាឌីស្ថិតនៅក្នុងតំបន់ស្នូលនៃគម្រោងអភិវឌ្ឍន៍ធំៗនានា និងជាតំបន់ដែលមានសក្ដានុពល នៅក្នុងរាជធានីភ្នំពេញ ធ្វើឲ្យទីនេះស័ក្តិសមជាកន្លែងវិនិយោគ ដែលធានានូវផលចំណេញខ្ពស់បំផុត សម្រាប់អ្នកវិនិយោគ។
បុរី ណាឌី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានទីពីរ របស់ ក្រុមហ៊ុន GC-City Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ GCC GROUP។ គួរបញ្ជាក់ផងដែរថា គម្រោងទី 1 របស់ GC-CITY គឺ អគារភ្លោះ លំដាប់ផ្កាយ 5 CEO Wyndham Residence ដែលទទួលបានពានរង្វាន់ 3 ពីពានរង្វាន់អចលនទ្រព្យកម្ពុជា គឺ អាផាតមិនលំដាប់ខ្ពស់ដែលល្អដាច់គេបំផុត អាផាតមិនដែលមានការរចនាល្អដាច់គេបំផុត និងគម្រោងការិយាល័យដែលល្អដាច់គេបំផុត។ GC-City ក៏កំពុងតែត្រៀមខ្លួនដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ឲ្យក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ល្អដាច់គេមួយនៅក្នុងប្រទេសកម្ពុជា។
លោក Ka Ki Chairman នៃ GCC មានប្រសាសន៍ថា៖«The Golden Cambodian Century (GCC) បានផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួនបី នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ, វិស័យវិនិយោគលើដីធ្លី, និងវិស័យហិរញ្ញវត្ថុ។ ការអភិវឌ្ឍលំនៅឋានរបស់យើង មានលក្ខណៈពិសេសខុសប្លែកពីគេ ដោយការផ្ដោតសំខាន់ទៅលើការការពារបរិស្ថានធម្មជាតិ និងការរស់នៅរួមគ្នាជាសហគមន៍។ ពួកយើងបានចាប់ផ្ដើមនូវគម្រោងទីពីររបស់យើង តាមរយៈ GC-CITY ពួកយើងនឹងពង្រីកវិសាលភាពរបស់ខ្លួន ឲ្យក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ឈានមុខគេនៅកម្ពុជា»។
លោក Eric Chong, CEO របស់ GC-CITY ក៏បានលើកឡើងក្នុងពិធីនេះដែរថា៖ «នៅក្នុងលំនោះដ្ឋានសហគមន៍ដែលរៀបចំ និងអភិវឌ្ឍន៍ដោយបុរី ណាឌីរួមបញ្ចូលទាំងការរស់នៅ, ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។ នៅក្នុង បុរី ណាឌី លោកអ្នកអាចរីកក្នុងបរិយាកាសដែល មានសុវត្ថិភាព, ស្រស់ស្អាត, ធម្មជាតិ, ស្ងប់ស្ងាត់, មានផាសុកភាព, មានសុខភាពល្អ, និងពោរពេញដោយភាពច្នៃប្រឌិត»៕