fbpx

អំពីយើងខ្ញុំ

សូមស្វាគមន៍មកកាន់ បុរី ណាឌី ដោយជីស៊ី ស៊ីធី

“ណាឌី” គឺជាភាសាសំស្ក្រឹតដែលមានន័យថា “លំហូរទឹកក្នុងបឹង ឬទន្លេ” ហើយក៏ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាឈ្មោះផ្សេងៗ ដែលមានន័យថា “ពោរពេញដោយសេចក្ដីស្រឡាញ់”។

បុរី ណាឌី លាតសន្ធឹងនៅលើផ្ទៃដីជាង 34 ហិកតា ដែលពោរពេញទៅដោយ ភាពស្ងប់ស្ងាត់, ទេសភាពបៃតង និងទឹកទន្លេ នៅក្នុងខណ្ឌជ្រោយចង្វារនៃរាជធានីភ្នំពេញ។

បុរី ណាឌីគឺជាទីចាប់ផ្តើមនៃលំនៅដ្ឋានរបស់ លោកអ្នក។ គម្រោងដ៏ប្រណិតនៃសហគមន៍មួយនេះបានផ្តួចផ្តើម និង សាងសង់ដោយ GC CITY ដែលមានរួមបញ្ចូលជាមួយនឹង លំនៅឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្ត និង សួនកម្សាន្តនានា។

ប្រសិនបើអ្នកចាប់អារម្មណ៍ជាមួយនឹងម៉ូតផ្ទះបែបទាប់សម័យដូចជាវីឡាកូនកាត់ ឬក៏វីឡាទំនើបក្នុងតម្លៃសមរម្យ ឬក៏ផ្ទះសម្រាប់ធ្វើពាណិជ្ជកម្ម បុរី ណាឌី នឹងក្លាយជាជម្រើសចម្បងរបស់លោកអ្នក។

នៅក្នុងបុរី ណាឌី ក្រុមគ្រួសាររបស់លោកអ្នកអាចស្នាក់នៅក្នុងបរិយាកាស ដែលមានសុវត្ថិភាពខ្ពស់, ភាពស្រស់ស្អាតស៊ីវីល័យ និងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង។ សហគមន៍ដ៏ទំនើប និងទាន់សម័យនេះបានផ្ដល់ជូនលោកអ្នកនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែប តាមរចនាបទលំដាប់ថ្នាក់អន្តរជាតិ ដែលនាំមកនូវសុខុមាលភាពខ្ពស់ក្នុងជីវិត។

អំពី GCC

Golden Cambodia Century (GCC) បានផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួនបីនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺ វិស័យអភិវឌ្ឍន៍អចលនទ្រព្យដូចជា GC City, GC Empire, និង GC Realty, វិស័យវិនិយោគលើដីធ្លីគឺ GC Land, និងវិស័យហិរញ្ញវត្ថុដូចជា GC Trust និងGC FUND (Trust and Fund Management) ។

ការអភិវឌ្ឍលំនៅឋានរបស់យើងមានលក្ខណៈពិសេសខុសប្លែកពីគេ ដោយការផ្ដោតសំខាន់ទៅលើការការពារបរិស្ថានធម្មជាតិ និងការរស់នៅរួមគ្នាជាសហគមន៍។ គម្រោងសហការអភិវឌ្ឍន៍រួមគ្នាដំបូងបង្អស់របស់យើងដែលមានឈ្មោះថាCEO Wyndham Residence ត្រូវបានបង្កើតឡើងដោយជោគជ័យ ដែលមានទីតាំងស្ថិតនៅជិតនឹងទីស្ដីការគណៈរដ្ឋមន្រ្តី ក៏ដូចជាស្ថិតនៅក្នុងតំបន់អចលនទ្រព្យដ៏មានសក្ដានុពលបំផុត។

CEO Wyndham Residence ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណៈជនបន្ទាប់ពីទទួលបាននូវពានរង្វាន់ធំៗចំនួន 3 ពីពានរង្វាន់អចលនទ្រព្យប្រទេសកម្ពុជាគឺ អាផាតមិនលំដាប់ខ្ពស់ដែលល្អដាច់គេបំផុត, អគារអាផាតមិនដែលមានការរចនាល្អដាច់គេបំផុត និងគម្រោងការិយាល័យដែលល្អដាច់គេបំផុត។

GC City បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងទីពីររបស់យើង ហើយនិងកំពុងតែពង្រីកនូវវិសាលភាពរបស់យើងឲ្យក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា។

ចុច ត្រង់នេះ សម្រាប់ព័ត៌មានបន្ថែម

Chairman

Mr. Alex Yu

Group Ceo

Mr. Ricky Lai

ដៃគូសហការ

ក្នុងឆ្នាំ 2015 ក្រុមហ៊ុន Keystone Property Consultants Co., Ltd បានក្លាយជាសមាជិកជាផ្លូវការរបស់ Savills ហើយបានក្លាយជា Savills Cambodia Associate។ Savills បានចុះបញ្ជីនៅលើផ្សារភាគហ៊ុនក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយមានបណ្តាញការិយាល័យអន្តរជាតិជាង600 និងមានក្រុមហ៊ុនជាសមាជិកនៅទូទាំងទ្វីបអាមេរិក អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក អាហ្រ្វិក និង មជ្ឈឹមបូព៌ា ។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Savills មានការិយាល័យជាង 120 គ្រប់ដណ្ដប់លើជាច្រើនប្រទេសដូចជា អូស្រ្តាលី ហុងកុង ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងកម្ពុជា ។ នៅឆ្នាំ ២០១៤ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ Savills ត្រូវបានបោះឆ្នោតជាប់ជាភ្នាក់ងារសម្របសម្រួលល្អបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

keystone.com.kh

Bun & Associates ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2007 ដោយផ្ដោតសំខាន់លើគោលការណ៍ចម្បង 3 គឺ ការប្ដេជ្ញាចិត្ត វិជ្ជាជីវៈ និងគុណភាព។ ក្នុងនាមជាក្រុមហ៊ុនច្បាប់ពេញលេញដែលមានគណៈមេធាវី និងសហការីជាង 80 នាក់ ក្រុមហ៊ុននេះបានធ្វើការផ្ដល់សេវាកម្មផ្នែកច្បាប់ជូនដល់អតិថិជនលើគ្រប់វិស័យប្រកបដោយការតាំងចិត្តខ្ពស់។ Bun & Associates ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនច្បាប់លំដាប់ទីមួយនៅកម្ពុជាដោយ Chambers & Partners IFLR1000 និង ទទួលបានពានរង្វាន់ច្បាប់ប្រចាំអាស៊ីប៉ាស៊ីហ្វិកជាច្រើនឆ្នាំជាប់ៗគ្នាក្នុងនាមជា “ក្រុមហ៊ុនមេធាវីប្រចាំឆ្នាំរបស់កម្ពុជា”។

www.bun-associates.com