សូមស្វាគមន៍មកកាន់ បុរី ណាឌី ដោយជីស៊ី ស៊ីធី

“ណាឌី” គឺជាភាសាសំស្ក្រឹតដែលមានន័យថា “លំហូរទឹកក្នុងបឹង ឬទន្លេ” ហើយក៏ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាឈ្មោះផ្សេងៗ ដែលមានន័យថា “ពោរពេញដោយសេចក្ដីស្រឡាញ់”។

បុរី ណាឌី លាតសន្ធឹងនៅលើផ្ទៃដីជាង 34 ហិកតា ដែលពោរពេញទៅដោយ ភាពស្ងប់ស្ងាត់, ទេសភាពបៃតង និងទឹកទន្លេ នៅក្នុងខណ្ឌជ្រោយចង្វារនៃរាជធានីភ្នំពេញ។

បុរី ណាឌីគឺជាទីចាប់ផ្តើមនៃលំនៅដ្ឋានរបស់ លោកអ្នក។ គម្រោងដ៏ប្រណិតនៃសហគមន៍មួយនេះបានផ្តួចផ្តើម និង សាងសង់ដោយ GC CITY ដែលមានរួមបញ្ចូលជាមួយនឹង លំនៅឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្ត និង សួនកម្សាន្តនានា។

បរិក្ខាររស់នៅ

ជាមួយនឹងសេវាកម្មសំខាន់ៗជាច្រើនដែលស្ថិតនៅជាមួយនឹងបុរី ណាឌី លោកអ្នកមិនចាំបាច់ធ្វើដំណើរ ឆ្ងាយនោះទេ។ លោកអ្នកអាចទទួលបានភាពរីករាយជាមួយនឹងសេវាកម្មនៅក្នុងសហគមន៍របស់ បុរី ណាឌី ដូចជា ក្លឹបហាត់ប្រាណណាឌី ដែលរួមបញ្ចូលទាំង អាងហែលទឹក, កន្លែងហាត់ប្រាណ,​កន្លែងក្មេងលេង កន្លែងលេងហ្គេម​ និងហាងកាហ្វេ។មិនតែប៉ុណ្ណោះ លោកអ្នកអាចរីករាយជាមួយនឹងការកម្សាន្តនៅបរិយាកាសខាងក្រៅដូចជា៖ ការហាត់ប្រាណនៅតាមផ្លូវដើរហាត់ប្រាណ ផ្លូវដើរមាត់ទឹក ផ្លូវប្រឡាយ ឬក៏កន្លែងកម្សាន្តផ្សេងៗទៀតដូចជា សួនកុមារ ផ្លូវរត់ និងជិះកង់ និងសាលកញ្ចក់ផងដែរ។ ណាឌី ក៏រីករាយនឹងទទួលនូវភ្ញៀវដែលអញ្ជើញមកកម្សាន្តពីខាងក្រៅដូចជានៅកន្លែងរៀបអាពាហ៌ពិពាហ៌ ក្នុងសាលកញ្ចក់ ដែលគូស្វាមីភរិយាថ្មីអាចធ្វើការអបអរសាទរនូវសេរីមង្គលរបស់ពួកគេក្នុកបរិយាកាសដ៏រ៉ូមែនទិក។ ក្នុងសហគមន៍បុរី ណាឌី លោកអ្នកនឹងមានទំនុកចិត្តខ្ពស់លើសុខសុវត្ថិភាពដោយបុរីមានប្រព័ន្ធគ្រប់គ្រងយានយន្តចេញចូលបុរី កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធប្រកាសអាសន្នដ៏ទំនើប។

ប្រភេទផ្ទះ

វីឡាភ្លោះវីឡាកូនកាត់ផ្ទះអាជីវកម្មអាផាតមិន

បរិក្ខាររស់នៅ

ការរស់នៅក្នុងបុរី ណាឌី