fbpx

ណាឌីឃែរ

បុរី ណាឌី សូមថ្លែងអំណរគុណ ​ដែលលោកអ្នកបានជ្រើសយកយើងខ្ញុំ សម្រាប់ជាគេហដ្ឋានដ៏កក់ក្ដៅសម្រាប់ក្រុមគ្រួសារ។

យើងដឹងច្បាស់ថា គេហដ្ឋានថ្មីតំណាងឲ្យ ការវិនិយោគដ៏មានសារៈសំខាន់មួយ ដូច្នេះហើយ យើងព្យាយាមអភិវឌ្ឍន៍ និងបង្កើតសហគមន៍មួយ ប្រកបដោយជំនាញ និងការយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់លោកអ្នក។ លំនៅឋាន សហគមន៍ និងបរិក្ខាររស់នៅដ៏សម្បូរបែប ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់ អស់លោកអ្នក និងក្រុមគ្រួសារ។

ណាឌីឃែរ ត្រូវបានរៀបចំជាពិសេស ដើម្បីធានាថាការរស់នៅនៃម្ចាស់គេហដ្ឋានទាំងអស់ ប្រកបដោយប្រណិតភាពនៅក្នុងសហគមន៍មួយនេះ។ យើងមិនត្រឹមតែមានរថយន្តឯកជនសម្រាប់ជូនលោកអ្នកទៅកាន់ផ្សារទំនើបអីិិុ​អនម៉លប៉ុណ្ណោះទេ យើងក៏អាចរៀបចំកម្មវិធីីជប់លៀង ឬពិធីមង្គលការសម្រាប់លោកអ្នកនៅក្នុងសាលកញ្ចក់បុរី ណាឌី ព្រមជាមួយនឹងសេវាកម្មជាច្រើនទៀត ដែលក្រុមការងារបុរី ណាឌីនឹងរៀបចំជូន ដើម្បីឲ្យម្ចាស់គេហដ្ឋានទាំងអស់ ទទួលបានផាសុកភាពគ្រប់ពេលវេលា។

កាតសមាជិក ណាឌីឃែរ

កាតសមាជិករបស់ណាឌីឃែរ គឺជាកាតសម្គាល់របស់ម្ចាស់លំនៅឋានបុរី ណាឌី ដើម្បីចូលទៅក្នុងសហគមន៍ណាឌីដ៏ស្រស់បំព្រង។ សមាជិក ណាឌីឃែរ នឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យដែលមានតែមួយគត់ដូចជា៖