fbpx

ព័ត៌មាន

បុរី ណាឌី តែងតែយកចិត្តទុកដាក់ចំពោះអតិថិជន ដោយអញ្ជើញពិសារអាហារពីភោជនីយដ្ឋាន ហុងកុង និង 2D Cambodia

បុរី​ ណាឌី តែងតែបង្កើតកម្មវិធីផ្សេងៗដើម្បីបង្កើនភាពស្និទ្ធិស្នាលដល់អតិថិជន  របស់ខ្លួនដែល តែងតែគាំទ្រ និងបានទិញលំនៅដ្ឋានពី បុរី ណាឌីកន្លងមក​។ នាដើមខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ បុរី ណាឌី បានបង្កើតកម្មវិធីជប់លៀងពិសារអាហារ ដែលជាពេលវេលាដ៏ល្អសម្រាប់ បង្កើតនូវអនុស្សាវរីយ៍ល្អៗ ជាមួយមនុស្សជាទីស្រលាញ់។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងពោរពេញដោយក្តីរីករាយព្រោះបានការចូលរួម សហការរៀបចំដោយភោជនីយដ្ឋាន ហុង កុង និងភោជនីយដ្ឋាន 2D Cambodia។

 

 ការតុបតែងដ៏ស្រស់ស្អាតនៅរូបភាពបែប​2D​​ ដែលមានសិល្ប:គំនូរពណ៌ស​និងខ្មៅ តែលេចធ្លោរ ដែលធ្វើអោយអតិថិជន មកចូលរួមកម្សាន្តកម្មវិធីរបស់ បុរី ណាឌី កោតសរសើរ នៅភាពច្នៃប្រឌិតថ្មី ដែលមិនដែលឃើញពីមុនមក ។ ចំណែកម្ហូបវិញ គឺឈ្ងុយឆ្ងាញ់ ប្លែកមាត់ ដែលពិបាករកនៅហាងដទៃទៀត។ បន្ថែមពីលើនេះ អតិថិជនក៏សរសើរអំពីរសជាតិម្ហូប មកពីភោជនីយដ្ឋានហុង កុង ឆ្ងាញ់ហាក់ដូចជាបានភ្លក្សរសជាតិដើមនៅទីក្រុងហុងកុងផងដែរ។

អតិថិជន បុរី ណាឌី មានភាពរីករាយចំពេាះការយកចិត្តទុក ដាក់មកលើខ្លួន​ ដែលកម្មវិធីនេះ​ញុាំងអោយបរិយាសសប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់​​ ពិសារអាហារឆ្ងាញ់ៗ ខណៈពេលដែលមានការបម្រើសេវាកម្មយ៉ាងល្អ ពីសំណាក់បុគ្គលិករបស់ បុរី​ ណាឌី ដែលផ្តល់ជូនព័ត៌មានលម្អិត និងជម្រើសដ៏ល្អ ក្នុងការជ្រើសរើសររស់នៅក្នុង បុរី ណាឌី។ 

ការយកចិត្តទុកដាក់ដល់អតិថិជនគឺជាអតិភាពមួយដែល បុរី​ ណាឌី តែងតែ គិតគូរ និងជាគោលការរណ៍បស់យើងក្នុងការពង្រឹងនូវគុណភាពសំណង់ដើម្បីផ្តល់ជូននូវ លំនៅដ្ឋានប្រកប ដោយស្តង់ដាគុណភាព ភាពស្រស់ស្អាត និងជាទីកក់ក្តៅជូនអតិថិជន។

 

សូមបញ្ជាក់ថា បុរី ណាឌី ស្ថិតក្នុងទីតាំងដ៏ល្អនៃតំបន់ជ្រោយចង្វារ ដែលកំពុងមាន ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រមូលផ្តុំដោយសាលារៀន សាកលវិទ្យាល័យ ក្រុមហ៊ុនជាតិ និងអន្តរជាតិ វត្តអារ៉ាម សួនកម្សាន្ត​ ភោជនីយដ្ឋាន សណ្ឋាគារ ពហុកីឡាដ្ឋាន ផ្សារទំនើប ដែលធ្វើអោយទីតាំងនេះក្លាយជាទីប្រជុំជនមានមនុស្សជាច្រើនកំពុងរស់នៅ រួមទាំងខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ ដែលមានចម្ងាយត្រឹមតែ ១៥នាទីពីស្ពានជ្រោយចង្វារ ប៉ុណ្ណោះ។ ដូចជាពាក្យស្លោករបស់ បុរី​ ណាឌី `ទីចាប់ផ្តើមនៃលំនៅដ្ឋានរបស់អ្នក‍`។

 

សូមអញ្ជើញអស់លោកអ្នកអញ្ជើញមកកាន់ការិយាល័យលក់ បុរី ណាឌី ដើម្បីទទួលបានព័ត៌មានបន្ថែម (goo.gl/maps/GWCGx68hmUSVZnzJ9 ) ឬ ទំនាក់ទំនងព័ត៌មានលម្អិត 085 887 885!