fbpx

ព័ត៌មាន

GCC បានប្រកាសអំពីការបើកសម្ពោធសួនពាណិជ្ជកម្មណាឌី

ប្រភព:  https://www.business-cambodia.com/article/35721?fbclid=IwAR3jkW1rNj8NxDVIg6Dkbfe-anihKr0LGy0iTUPYYAI-JObFz1UyV62EvfQ

ភ្នំពេញៈ ដើម្បីបន្ថែមនូវភាពរំភើប និងសប្បាយរីករាយនៅក្នុងឱកាស ព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេមលើកទី32 សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងដ៏មានប្រជាប្រិ​យភាព នៅក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងថ្ងៃនេះផងដែរ GCC បានធ្វើការបើកសម្ពោធនូវសួនពាណិជ្ជកម្មណាឌី ដែលជាទីតាំងពាណិជ្ជកម្មក្នុងបុរី ណាឌី។សួនពាណិជ្ជកម្មណាឌី ពោរពេញដោយម្លប់នាពេលថ្ងៃ ដោយសារតែហ៊ុមព័ទ្ធទៅដោយសួនពណ៌បៃតង សម្រាប់ឲ្យអ្នកមក ទស្សនាអាចដើរកម្សាន្ត ទទួលទានអាហារ ឬទិញវត្ថុអនុស្សាវរីយ៌យកទៅគេហដ្ឋានវិញ។

ក្នុងការបើកសម្ពោធនៅការិយាល័យលក់បុរី​ ណាឌី អ្នកនាងហែម ស៊ីម៉ា ដែលជានាយកផ្នែកលក់ បានបង្ហាញអំពីម៉ាកយីហោ អន្តរជាតិ ភោជនីយដ្ឋាន ហាងទំនិញដែល ជាអ្នកធានាជួលទីតាំងនៅក្នុងសួនពាណិជ្ជកម្មណាឌីផងដែរ។

អ្នកនាងបានមានប្រសាសន៍ថា “ចំនួនប្រជាជន និងអ្នកមកកម្សាន្តនៅទីនេះប្រហែ​ល8km ជុំវិញនឹងកើនដល់ជាង44 ម៉ឺននាក់ នៅក្នុងឆ្នាំ 2023។ ដើម្បីឲ្យសួនពាណិជ្ជកម្មណាឌី កាន់តែមានភាពរស់រវើក យើងបានបន្ថែមជូននូវសេវាកម្មឡានក្រុង ដែលរត់រវាង ពហុកីឡដ្ឋានមរតកតេជោ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្កាដិនស៊ីធី វិមានឈ្នះឈ្នះ និង សួនពាណិជ្ជកម្មណាឌីសម្រាប់អ្នកមកកម្សាន្ត”។

ជាមួយនឹងបរិមាណអ្នកត្រៀមជួល អ្នករស់នៅ និងអ្នកដើរកម្សាន្តជាច្រើននៅជុំវិញទីនោះ យើងអាចប៉ាន់ស្មានថា សេវាកម្មឡានក្រុងរបស់យើង ត្រៀមបម្រើភ្ញៀវមិនក្រោម 1ម៉ឺននាក់ទេក្នុងមួយថ្ងៃ។ ហេតុដូច្នេះ សួនពាណិជ្ជកម្មណាឌីនឹងជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវករ និងអ្នកវិនិយោគដែលកំពុងតែស្វែងរកទីតាំងវិនិយោគ ឬពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីតាំងដ៏មមាញឹកនេះ  មុនពេលការមកដល់នៃកីឡាអាស៊ីអាគ្នេយ៌លើកទី32។ អត្ថប្រយោជន៍ទេសចរណ៍ ដែលមិនអាចមើលរំលងបាន តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមមានរយៈពេលខ្លី ប៉ុន្តែរក្សាបាននូវលទ្ធផលជាវិជ្ជមានរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា និងខណ្ឌជ្រោយចង្វារផ្ទាល់”។

អ្នកនាងបានបន្តថា ស្ថិតិដែលបានបញ្ជាក់ថា “ទីក្រុងដែលរៀបចំកីឡាស៊ីហ្គេមនឹងត្រូវបានស្គាល់ជាអន្តរជាតិ ព្រមទាំងរីកចម្រើនរហូតក្លាយជាទីក្រុង ដែលអាចរក្សាសេដ្ឋកិច្ចដោយខ្លួនឯង និងក្លាយជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញផងដែរ”។

អ្នកនាងហែម ស៊ីម៉ាបានបន្តថា សន្ទុះនៃទេសចរណ៍នឹងនៅតែបន្តទៅកាន់ពហុកីឡដ្ឋានមរតកតេជោ ដែលត្រៀមរៀបចំនូវព្រឹត្តិការណ៍កីឡា និងកម្មវិធីផ្សេងទៀតបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់។ សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងពាណិជ្ជកម្មដ៏មានសក្ដានុពល នៅក្នុងខណ្ឌជ្រោយចង្វារ ក៏ដូចជា បម្រើការដល់វិស័យទេសចរ​ណ៍ជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាពេលអនាគតផងដែរ។ សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងដ៏ប្រណីតមួយ សម្រាប់ទទួលនូវអ្នកទស្សនា ជាមួយនឹងបរិក្ខាររស់នៅ និងបទពិសោធន៍លំដាប់ថ្នាក់អន្តរជាតិនៅមុន និងបន្ទាប់ពីកម្មវិធីស៊ីហ្គេម”។
គ្រោងនឹងដំណើរការព្រមជាមួយ នឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដំណាក់កាលទី1 នៃគម្រោងបុរីណាឌី រួមទាំងសួនពាណិជ្ជកម្មណាឌី បានដំណើរការសាងសង់ជាបណ្ដើរៗហើយ និងមិនធ្វើឲ្យមានការយឺតយ៉ាវ ឬផលរំខានណាមួយបង្កដោយជម្ងឺឆ្លងនោះទេ។ សួនពាណិជ្ជកម្មណាឌី នឹងគ្រប់គ្រងដោយ អ្នកជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើអចលនទ្រព្យពាណិជ្ជកម្ម ដែលនឹងបង្កើននូវ គុណតម្លៃរបស់ទីនេះ ឲ្យកាន់តែមានភាពប្រសើរឡើង។ សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងសម្រាប់វិនិយោគ ដែលល្អដាច់គេបំផុតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាមួយនឹងការព្យាករណ៍តួរលេខរបាយប្រជាជន និងចំនួនអ្នកមកទស្សនាដ៏ច្រើនលើសលប់។

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC បានផ្ដោតសំខាន់លើវិស័យសំខាន់ៗដោយការបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា GC City, GC Empire, GCC Realty, GC Land, GC Trust, GC Fund, GC Design, GC Media, GC Super, HK Restaurant, Luk Hot Pot, ជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖