ព័ត៌មាន

គម្រោងអភិវឌ្ឍន៍លំនៅឋាននៃក្រុមហ៊ុន GC-City សម្ពោធការិយាល័យលក់ បុរី ណាឌី

ប្រភព: https://plus.freshnewsasia.com/index.php/en/freshnewsplus/178442-2020-11-30-09-00-00.html


(ភ្នំពេញ)៖
 បុរី ណាឌី បានដាក់សម្ពោធជាផ្លូវការនូវការិយាល័យលក់របស់ខ្លួន ស្ថិតនៅលើផ្លូវជាតិលេខ ៦A កាលពីចុងសប្តាហ៍នេះ និងត្រៀមខ្លួនរួចជាស្រេចរងចាំបើកទ្វារទទួលសាធារណៈជន ចាប់ពីពេលនេះផងដែរ។

លោក អេរិច ឈុង នាយកប្រតិបតិ្ត GC-CITY (Eric Chong CEO របស់ GC-CITY) បាឲ្យដឹងថា លំនៅឋានសហគមន៍ដែលរៀបចំ និងអភិវឌ្ឍដោយ បុរី ណាឌី រួមបញ្ចូលទាំងការរស់នៅ, ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។

នៅក្នុងបុរី លោក អ្នក អាចរីករាយក្នុងបរិយាកាសដែលមានសុវត្ថិភាព, ស្រស់ស្អាត, ធម្មជាតិ, ស្ងប់ស្ងាត់, មានផាសុកភាព, មានសុខភាពល្អ, និងពោរពេញដោយភាពច្នៃប្រឌិត។

លោកថ្លែងបន្តថា ទោះស្ថិតក្នុងស្ថានភាពវិបតិ្តកូវីដ១៩យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមការងាររបស់លោក ជឿជាក់លើសមត្ថភាព ថានឹងធ្វើការអភិវឌ្ឍបុរី ជូនប្រជាជនកម្ពុជា ឲ្យល្អបំផុត។

ក្នុងនោះ បុរី ណាឌី នឹងផ្តល់ជូនលោកអ្នកនូវគេហដ្ឋានដែលមានការរចនាម៉ូតយ៉ាងទំនើប, ស៊ីវីល័យ, ទាន់សម័យ, និងការរចនាលំដាប់ថ្នាក់អន្តរជាតិ ចំនួន៣ប្រភេទគឺ ៖ វីឡាភ្លោះ, វីឡាកូនកាត់ និងផ្ទះអាជីវកម្មនៅលើផ្លូវរដ្ឋ២០ម៉ែត្រតភ្ជាប់ទៅកាន់ទីក្រុងរណបលីយ៉ុងផាត់។

សម្រាប់គ្រួសារដែលរស់នៅក្នុងបុរីណាឌី ក៏អាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបនៅក្នុងបុរី ដូចជា៖ អាងហែលទឹក, ក្លឹបហាត់ប្រាណ, ក្លឹបហោស, កន្លែងក្មេងលេង, សួនផ្កាសាគូរ៉ាខ្មែរ, សាលកញ្ចក់សម្រាប់កម្មវិធីមង្គលរបស់លោកអ្នក និងផ្លូវរត់ហាត់ប្រាណជាដើម។

ទន្ទឹមនឹងនោះលោក Ka Ki Chairman នៃ GCC The Golden Cambodian Century (GCC) បានផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួនបីនៅកម្ពុជា គឺ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ, វិស័យវិនិយោគលើដីធ្លី, និងវិស័យហិរញ្ញវត្ថុ។

ការអភិវឌ្ឍលំនៅឋាននទីនេះ មានលក្ខណៈពិសេសខុសប្លែកពីគេ ដោយការផ្ដោតសំខាន់ទៅលើការការពារបរិស្ថានធម្មជាតិ និងការរស់នៅរួមគ្នាជាសហគមន៍។

លោកបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្ដើមនូវគម្រោងទីពីររបស់ខ្លួននេះ តាមរយៈ GC-CITY នឹងពង្រីកវិសាលភាពនេះឲ្យក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ឈានមុខគេនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា គម្រោងទី១ របស់ GC-CITY គឺ អគារភ្លោះ លំដាប់ផ្កាយ5 CEO Wyndham Residence ដែលទទួលបានពានរង្វាន់៣ ពីពានរង្វាន់អចលនទ្រព្យកម្ពុជា គឺ អាផាតមិន លំដាប់ខ្ពស់ ដែលមានការរចនាល្អ និងគម្រោងការិយាល័យដ៏ប្រណិត៕