fbpx

ព័ត៌មាន

Borey Nadi Twin Villa Showcase

(ភ្នំពេញ)៖ បុរី ណាឌី ផ្តល់ជូនប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់អតិថិជនដែលទិញលំនៅដ្ឋានរបស់ខ្លួន ក្នុងកំឡុងខែធ្នូឆ្នាំ២០២២នេះ ដែលជាប្រូម៉ូសិនចុងឆ្នាំដ៏អស្ចារ្យ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ប៉ុណ្ណោះ។

អតិថិជនដែលអញ្ជើញមកកាន់ការិយាល័យលក់ បុរី ណាឌី នឹងមានឱកាសក្នុងការចាប់គ្រាប់បាល់សំណាង ដើម្បីទទួលបានរង្វាន់ជាច្រើនរួមមាន៖ ដំណើរកម្សាន្តទៅកាន់កោះសង្សារចំនួន៣យប់៤ថ្ងៃ, ឈ្នះរង្វាន់ជាទឹកប្រាក់រហូតដល់ ៣ពាន់ដុល្លារ, ទូរស័ព្ទ iPhone 14 Pro Max, កៅអីម៉ាស្សាដែលមានតម្លៃជាង ៤ពាន់ដុល្លារ, សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនមុខ, ការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ដ៏អស្ចារ្យជាច្រើនទៀតផងដែរ។

បុរី ណាឌី មានផ្ទះជាច្រើនប្រភេទ ដែលលោកអ្នកអាចជ្រើសរើសទៅតាមតម្រូវការរួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាត់អាជីវកម្ម វីឡាភ្លោះ និងវីឡាទោល ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយៗ និងច្រើនជម្រើសសម្រាប់អស់លោកអ្នកផងដែរ។

មកទល់នឹងពេលនេះ បុរី ណាឌី គម្រោងទី១បានសម្រេចការលក់របស់ខ្លួនយ៉ាងជោគជ័យ ដែលបច្ចុប្បន្ននេះ ផ្ទះអាជីវកម្មរបស់យើងនៅសល់ត្រឹមតែ ៧ផ្ទះចុងក្រោយ និង វីឡាកូនកាត់នៅសល់ត្រឹមតែ ១ផ្ទះចុងក្រោយប៉ុណ្ណោះ ដែលនេះជាការបញ្ជាក់ពីទំនុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជន មកកាន់ បុរី ណាឌី។ សូមរួសរាស់ឡើង! ប្រូម៉ូសិនថ្មីនេះ មានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២នេះតែប៉ុណ្ណោះ!

សូមបញ្ជាក់ថា បុរី ណាឌី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន GC-City Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ GCC GROUP។ បុរី ណាឌី មានចង្ងាយត្រឹមតែ៣នាទី ទៅកាន់ផ្សារម៉ាក្រូ, ៥នាទី ទៅកាន់ពហុកីឡាដ្ឋានជាតិមរតកតេជោ, ១៥នាទី ពីស្ពានជ្រោយចង្វារ, និងនៅជិតទីប្រជុំជនផ្សេងៗទៀត ក្នុងតំបន់ជ្រោយចង្វារ ដែលងាយស្រួលរស់នៅ កម្សាន្ត និងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអាចមកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិត វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៥ ៨៨៧ ៨៨៥ ឬចូលទៅកាន់ភេកហ្វេប៊ុកផ្លូវការ Borey NADI by GC City!៕