ប្រភព: https://kohsantepheapdaily.com.kh/sponsor/1435727.html
រាជធានីភ្នំពេញ ៖ អចលនទ្រព្យពាណិជ្ជកម្មគឺជាការវិយោគដ៏មានឥទ្ធិពលបំផុតមួយ សម្រាប់អ្នកវិនិយោគទាំងអស់ ។ នៅក្នុងថ្ងៃនេះ យើងក៏បាននាំមកជូនលោកអ្នកនូវបណ្ដុំអចលនទ្រព្យពាណិជ្ជកម្មនៃបុរី ណាឌី គឺ “សួនពាណិជ្ជកម្មណាឌី” ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានសន្ទុះនៃការអភិវឌ្ឍខ្លាំងគឺខណ្ឌជ្រោយចង្វារ ។
អ្នកតំណាងផ្ទាល់ពីបុរីណាឌីបានរៀបរាប់ ក្នុងព្រឹត្តិការណ៍សម្ពោធសួនពាណិជ្ជកម្មណាឌី អំពីការផ្ដល់ជូននូវសេវាកម្មឡានក្រុង ដែលនឹងបម្រើដល់អ្នកមកទស្សនាកម្សាន្តជាង 10,000 នាក់ក្នុងមួយថ្ងៃ ហើយទីនេះមាន ចម្ងាយ ត្រឹមតែ ២ គីឡូម៉ែត្រប៉ុណ្ណោះ ពីពហុកីឡដ្ឋានដែលនឹងប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។
ទាំងនេះបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់អ្នកអភិវឌ្ឍចំពោះម្ចាស់គេហដ្ឋានទាំងអស់ ។ ក្រៅពីនេះ សួនពាណិជ្ជកម្មណាឌី ក៏មានក្រុមហ៊ុនអន្តរជាតិជាង ១០ ត្រៀមជួលទីតាំងរួចជាស្រេច រួមមាន ភោជនីយដ្ឋាន Kabukicho, Luk Hot Pot, Hong Kong Restaurant, Singapore Bak Kut Teh, Bioplus Health Centre, GC Pest Control ហើយក៏កំពុងអញ្ជើញ ក្រុមហ៊ុនលំដាប់ពិភពលោកដូចជា៖ Starbucks Coffee, Burger King, Adidas Outlet, Nike Outlet, Breadtalk ជាដើមមកចូលរួម ។ វាបានសបញ្ជាក់ឱ្យឃើញថា ម្ចាស់អាជីវកម្មទាំងអស់ អាចឈប់បារម្ភអំពីចំនួនអ្នកមកទស្សនាកម្សាន្ត ដោយសារតែភាពល្បីល្បាញនាពេលអនាគត របស់សួនពាណិជ្ជកម្មណាឌី នៅពេលដែលក្រុមហ៊ុនទាំងនេះចូលមកដល់ ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការប្រគល់ផ្ទះ សហគមន៍ណាឌី នឹងមានអ្នករស់នៅមិនក្រោម ៥ពាន់នាក់បន្ថែមទៀត សម្រាប់ជាអតិថិជនរបស់អាជីវកម្មទាំងអស់ ។
សម្រាប់ប្រជាជនកម្ពុជា ដែលចង់ធ្វើការវិនិយោគចម្រុះ និងចង់ប្រើប្រាស់ធនធានក្នុងការវិនិយោគ លើអចលនទ្រព្យពាណិជ្ជកម្ម គម្បីធ្វើការជ្រើសរើសទីកន្លែងឱ្យបានត្រឹមត្រូវ ដើម្បីធានាផ្ដល់ជូននូវផលចំណេញប្រកបដោយចីរភាព និងភាពនឹងនរផងដែរ ។ លោកអ្នកគម្បីសម្លឹងមើលលក្ខខណ្ឌ ខ្លះៗមុននឹងធ្វើការវិនិយោគដែលមានដូចជា៖
1. អត្រាផលចំណេញ ៖ ការវិនិយោគលើទីតាំងឱ្យបានត្រឹមត្រូវ គឺជាកត្តាដ៏សំខាន់មួយ ។ ក៏ប៉ុន្តែសម្រាប់អត្រាផល ចំណេញអាស្រ័យលើភាពវ័យឆ្លាត នៅក្នុងការគ្រប់គ្រងអចលនទ្រព្យរបស់ម្ចាស់អាគារ ។ ប្រសិនបើលោកអ្នកជាម្ចាស់នៃផ្ទះអាជីវកម្ម ដែលមានកម្ពស់ច្រើនជាន់ លោកអ្នកអាចជ្រើសរើស ជួលផ្ទះទាំងស្រុងឱ្យអ្នកជួលតែម្នាក់ ឬក៏បែងចែកទីតាំង សម្រាប់ជួលឱ្យប្រភេទអាជីវកម្មផ្សេងៗ គ្នាបន្ថែមទៀត ។ ជាន់នីមួយៗអាច បែងចែកសម្រាប់ឱ្យអ្នកជួលផ្សេងៗគ្នា ។ សម្រាប់ម្ចាស់សួនពាណិជ្ជកម្មណាឌី លោកអ្នកអាចជ្រើសរើស ក្នុងការជួលជាន់ដំបូលឱ្យម្ចាស់ភោជនីយដ្ឋាន បែបស្កាយបារ ដើម្បីទទួលបានតម្លៃជួលកាន់តែខ្ពស់ ជាជាងការជួលឱ្យអ្នកជួលតែម្នាក់ ។
2. កំណើនលំហូរសាច់ប្រាក់៖ ការវិនិយោគលើអចលនទ្រព្យ ដែលឆ្លាតវៃអាចបង្កើននូវចំណូលបន្ថែមទៀតសម្រាប់លោកអ្នក ។ ក្នុងពេលជាមួយគ្នានេះផងដែរ ចំណូលពីការជួលអចលនទ្រព្យ បែបពាណិជ្ជកម្មធានា បាននូវអត្រាចំណូលខ្ពស់ជាង អចលនទ្រព្យលំនៅឋានផ្សេងៗទៀត ។ ជាលទ្ធផល លោកអ្នកក៏ អាចប្រើប្រាស់នូវចំណូលពីការជួលនោះ សម្រាប់កម្ចីទិញផ្ទះ និងតម្លៃជុសជុលផ្សេងៗ ទៀត ។
3. ការកើនតម្លៃ៖ លក្ខខណ្ឌនេះអាស្រ័យទៅលើកត្តាទីតាំង ក៏ប៉ុន្តែអ្នកគ្រប់គ្នា សុទ្ធតែបានដឹងជាទូទៅថា អចលនទ្រព្យពាណិជ្ជកម្ម មានអត្រាចំណូលជួលខ្ពស់ជាងអចលនទ្រព្យ បែបលំនៅឋាន ។ ទោះជាយ៉ាងនេះក្ដី អត្រានេះក៏អាស្រ័យទៅលើកត្តាផ្សេងៗទៀត ដូចជាចំនួនប្រជាជន ទីតាំង រយៈពេលនៃការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗទៀត និងកត្តានគររូបនីយកម្មជាដើម ។ សម្រាប់ទីតាំងសួនពាណិជ្ជកម្ម ណាឌី មានទីតាំងនៅក្បែរនឹងផ្លូវជាតិលេខ 6 ដែលជាតំបន់កំពុងមានសន្ទុះខ្លាំងក្លា រួមមានការិយាល័យរដ្ឋាភិបាល ក្រុមហ៊ុនអន្តរជាតិជាច្រើន បានប្ដូរទៅកាន់តំបន់មួយនេះ ព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅជាច្រើននៅជុំវិញទីនោះ ។ លក្ខខណ្ឌទាំងនេះ បានជះឥទ្ធិពលជាវិជ្ជមានជាច្រើន ដល់តម្លៃអចលនទ្រព្យនៅក្នុងតំបន់មួយនេះ ។
4. កាត់បន្ថយការចំណាយលើការជុសជុល និងគ្រប់គ្រង៖ ប្រសិនបើយើងសម្លឹងមើលទៅលើ ការជុសជុល និងគ្រប់គ្រងវិញ អចលនទ្រព្យ ពាណិជ្ជកម្មទាមទារឱ្យមានការថែទាំតិចបំផុត អំពីម្ចាស់ផ្ទាល់ ។ ជាទូទៅម្ចាស់ផ្ទះគ្រាន់តែជួលផ្ទះទទេរទៅឱ្យអ្នកជួលប៉ុណ្ណោះ ។ អ្នកជួលអចលនទ្រព្យបែបពាណិជ្ជកម្ម អាចជាអ្នកទទួលខុសត្រូវលើការរចនាដេគ័រ និងការកែកុនទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃអាគារឱ្យសមស្របទៅនឹងតម្រូវការរបស់ពួកគេ ។ ពួកគេក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំ នូវអាគារទាំងមូលផងដែរ ដោយសារតែនេះជា ទីតាំងសម្រាប់ស្វាគមន៍អតិថិជន ។
5. ការជួលរយៈពេលវែង៖ ក្រៅពីនេះ ការជួលអាគារនៅសួនពាណិជ្ជកម្មណាឌី ភាគច្រើនមានរយៈពេលវែង ដោយសារតែអ្នកអភិវឌ្ឍគម្រោង បាននាំមកជូននូវស្លាកសញ្ញាពាណិជ្ជកម្មដ៏ល្បីល្បាញ ទាំងឧស្សាហកម្មអាហារ និងភេសជ្ជៈ វេជ្ជសាស្ត្រ និងហាងទំនិញ ដែលធ្វើឱ្យអត្រានៃការផ្លាស់ប្ដូរទីតាំងមានកម្រិតទាប ។ សម្រាប់អ្នកជួល ដែលចំណាយធនធានទៅលើការកែកុននៃអាគារច្រើន ការផ្លាស់ប្ដូរទីតាំងសម្រាប់ពួកគេគឺប្រៀបបីដូចជាការចំណាយលុយចោលដូច្នេះឯង ។ ក្រៅពីការចំណាយខ្ពស់ ក្នុងការកែកុនហាងនៅពេលប្ដូរទីតាំងថ្មី សម្រាប់ប្រភេទអាជីវកម្ម ដែលរកចំណូលបានពីអតិថិជនមកកាន់ហាងដោយផ្ទាល់ ដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងហាងទំនិញ លក់រាយ ប្រាកដជាមិនចង់បាត់បង់អតិថិជន ដែលគាត់បានបង្កើតស្រាប់នៅក្នុងទីតាំងដើមនោះទេ ។
សួនពាណិជ្ជកម្មណាឌី ត្រូវបានរចនាឡើង ដោយផ្ដោតលើការបង្កើននូវប្រសិទ្ធិភាពប្រើប្រាស់អាគារ ទីតាំងនិងពេលវេលា ។ គេហដ្ឋានទាំងអស់មានកម្ពស់ 4 ជាន់ព្រមជាមួយនឹងបន្ទប់គេង 4 និងបន្ទប់ទឹក 5 នៅគ្រប់ផ្ទះទាំងអស់ ព្រមជាមួយនឹងវ៉េរ៉ង់ដាចំនួន 2 សម្រាប់មើលទេសភាពដ៏ ស្រស់បំព្រង។ សួនពាណិជ្ជកម្មណាឌីក៏រួមមាននូវផ្ទះជាន់លើបង្អស់ សម្រាប់ឱ្យម្ចាស់លំនៅឋាន ទាំងអស់ប្រើប្រាស់ផងដែរ ។ ពួកគេក៏អាចកែប្រែជាន់ដំបូលឱ្យ ក្លាយទៅជាស្កាយបារផ្ទាល់ខ្លួនផង ឬជួលសម្រាប់ការប្រើប្រាស់ផ្សេងទៀតផង ។
តើអ្នកចាប់អារម្មណ៍ពីសួនពាណិជ្ជកម្មណាឌីមែនទេ? ការិយាល័យលក់បុរី ណាឌី បានបន្តបើកដំណើរការបន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់រួចរាល់ ។ លោកអ្នកអាច អញ្ជើញមកទស្សនាការិយាល័យលក់ផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 ហើយនៅក្នុងឱកាសដ៏ពិសេសបំផុតនេះ រង្វាន់ថ្លែងអំណរគុណ ការធានាជួលត្រឡប់ ប្រូម៉ូសិនពិសេសៗ និងការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានផ្ដល់ជូន ទៅអតិថិជនទាំងអស់ ដែលកក់នៅក្នុងពេលនេះ ។
សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌីសូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការ៖
- Borey Nadi by GC City: https://www.facebook.com/NADIBYGCC
- Borey Nadi by GC City: https://www.instagram.com/borey_nadi_by_gc_city/
- ឆាណែលតេលេក្រាម – https://t.me/BOREYNADIBYGCCITY
- លេខទូរស័ព្ទ និងតេលេក្រាម: 096 606 6688 ៕ ដោយសហការ