fbpx

ព័ត៌មាន

ហេតុអ្វីទើបសំណង់លំនៅឋានបែបបុរីគួរតែភ្ជាប់មកជាមួយនឹងបរិក្ខាររស់នៅដូចជាខុនដូរ?

ប្រភព: https://www.business-cambodia.com/article/33591

តើកុមារភាពរបស់អ្នកមានលក្ខណៈបែបណាទៅ? ទិដ្ឋភាពពីកុមារភាពរបស់អ្នកអាចនឹងផុស ឡើងនៅក្នុងការគិតរបស់អ្នក ហើយអ្នកនឹងចងចាំច្បាស់បំផុតនូវផ្ទះដែលអ្នកបានធំធាត់ឡើង។ ការចងចាំជាច្រើនដែលពាក់ព័ន្ធជាមួយនឹងទីកន្លែង និងពេលវេលា តើផ្ទះណាដែលអ្នកអបអរសាទរ ថ្ងៃកំណើតរបស់ខ្លួន? តើផ្ទះណាដែលអ្នកអាចរីករាយនឹងរត់លេងកម្សាន្តជាមួយនឹងក្មេងៗជិតខាង? កន្លែងដែលយើងបានធំធាត់ និងលេងកម្សាន្តមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់យើង។

ពេលនេះ តើអ្នកចង់ឲ្យកូនៗធំធាត់នៅក្នុងបរិស្ថានបែបណា? សាកស្រម៉ៃថាអ្នកអាចនាំបុត្រធីតា ទៅលេងនៅសួនសត្វដែលមានចម្ងាយត្រឹមតែ 5 នាទីពីគេហដ្ឋាននៅព្រឹកថ្ងៃអាទិត្យ ហើយរៀនហែល ទឹក ឬលេងបាល់ទាត់នៅពេលល្ងាច នេះគឺជាពេលវេលាជាមួយក្រុមគ្រួសារដែលមនុស្សគ្រប់គ្នាស្រម៉ៃ ចង់បាន។
តើអ្នកគិតថាអាចទៅរួចឬទេ? សាកគិតមើលថា បើយើងធ្វើការក្នុងថេរវេលាប្រហែល 8 ម៉ោង ក្នុងមួយថ្ងៃ ឬជាប់រវល់ មិនគួរនឹងបញ្ឈប់អ្នកពីការធ្វើនូវសកម្មភាពដែលអ្នកស្រឡាញ់ ឬផ្អាកមិនឲ្យអ្នក មានពេលវេលាផ្ទាល់ខ្លួននោះទេ។ ផ្ទះបន្ទាប់ទៀតរបស់អ្នកគួរតែស្ថិតនៅក្នុងបរិស្ថានដ៏ល្អបំផុតសម្រាប់ ឲ្យបុត្រធីតារបស់លោកអ្នក ព្រមទាំងអាចឲ្យអ្នករីករាយជាមួយនឹងសកម្មភាពផ្សេងៗផងដែរ។

គេហដ្ឋានដ៏ស្រស់ស្អាតព្រមជាមួយនឹងបរិក្ខាររស់នៅ ចម្ងាយត្រឹមតែ 5 នាទីពីកន្លែងដែល អ្នករស់នៅអាចគិតថាជារឿងដែលមិនអាចទៅរួច ក៏ប៉ុន្តែបុរី ណាឌីជឿជាក់ថានេះជារឿងដែលយើងអាច ធ្វើបាន។ បុរី ណាឌីបានជ្រើសរើសនូវទីតាំងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ការអភិវឌ្ឍគម្រោង លំនៅឋាន ដែលរួមមានទាំងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗផង និងត្រូវបានព្យាករណ៍ថានឹងក្លាយ ជាតំបន់ពាណិជ្ជកម្មដូចជាខណ្ឌបឹងកេងកងនាពេលអនាគតផង។

នៅក្នុងបុរី ណាឌី លោកអ្នកនឹងទទួលបាននូវភាពរីករាយ ជាមួយនឹងបរិក្ខាររស់នៅធម្មជាតិដ៏ សម្បូរបែបប្រកបដោយឯកជនភាព​​ដូចជា សួនផ្កាសាគូរ៉ាបែបខ្មែរ សាលកញ្ចក់ សួនឯកជន អាគារ សិក្សា និងធ្វើការងារ ក្លឹបហោសណាឌី និងកន្លែងហាត់ប្រាណណាឌីជាមួយនឹងអាងហែលទឹកដ៏ ស្រស់ស្អាត។ លោកអ្នកអាចធ្វើការហាត់ប្រាណនាពេលព្រឹកមុនពេលទៅបំពេញការងារ ឬបណ្ដើរ សត្វចិញ្ចឹមជាមួយនឹងទេសភាពដ៏ស្រស់បំព្រង និងរចនាឡើងដើម្បីផ្សារភ្ជាប់ធម្មជាតិឲ្យក្លាយជាផ្នែក មួយនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក។
ក្លឹបហោស ណាឌីគឺជាបរិបទថ្មីដែលលោកអ្នកមិនធ្លាប់បានឃើញនៅក្នុងគម្រោងអភិវឌ្ឍបុរី ផ្សេងទៀត លោកអ្នកអាចប្រើប្រាស់នូវបរិក្ខាររស់នៅដែលធ្លាប់បានឃើញតែនៅក្នុងគម្រោងខុនដូ លំដាប់ខ្ពស់តែប៉ុណ្ណោះ។ ក្លឹបហោស ណាឌីផ្ដល់នូវទីតាំងសម្រាប់សកម្មភាពកម្សាន្តក្នុងអាគារដូចជា កន្លែងលេងហ្គេម បណ្ណាល័យ កន្លែងសិក្សា និងធ្វើការងារ និងសាលទទួលភ្ញៀវសម្រាប់អ្នកស្នាក់នៅក្នុង បុរីទាំងអស់។ សាលកញ្ចក់ គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ពិធីជប់លៀងផ្សេងៗដូចជា ពិធីមង្គលការ ពិធីខួបកំណើត ឬក៏ពិធីជួបជុំផ្សេងៗដែលអាចផ្ដល់ផាសុកភាពសម្រាប់គេហដ្ឋានរបស់អ្នក។

សួនហាត់ប្រាណ និងសួនផ្កាសាគូរ៉ាបែបខ្មែរនឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ឲ្យបុត្រធីតា របស់លោកអ្នកបង្កើតនូវ ការចងចាំដែលមិនអាចបំភ្លេចបានជាមួយនឹងសកម្មភាពខាងក្រៅជាច្រើន ជួបជាមួយនឹងមិត្តភក្ដិថ្មី ដើរកម្សាន្តជាមួយនឹងធម្មជាតិ និងចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារ នៅក្នុងបរិវេណសុវត្ថិភាព នៃបុរី ណាឌី។ ខណៈពេលដែលបុរី ណាឌីផ្ដល់ជូននូវបរិក្ខាររស់នៅដ៏សម្បូរ បែបសម្រាប់អ្នកស្នាក់នៅ ក្នុងបុរី ណាឌីហើយ អ្នកក៏កំពុងតែរស់នៅក្នុងសង្កាត់ដ៏មានភាពរស់រវើកបំផុត ក្នុងទីក្រុងភ្នំពេញផងដែរ។

នៅមិនឆ្ងាយប៉ុន្មានពីបុរី ណាឌី មានមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនដែលកំពុងធ្វើការអភិវឌ្ឍ និងត្រូវបានព្យាករណ៍ថានឹងបញ្ចប់នៅពេលដែលលោកអ្នកចូលទៅស្នាក់នៅក្នុងបុរី ណាឌី។ គេហដ្ឋានថ្មីរបស់អ្នកនឹងមានចម្ងាយត្រឹមតែ 10 នាទីពីទីតាំងដ៏មានប្រជាប្រិយភាពក្នុងទីក្រុងភ្នំពេញ ដូចជា ភ្នំពេញសាហ្វារី ពហុកីឡដ្ឋានមរតកតេជោ សួនទឹកហ្កាដិនស៊ីធី និងកន្លែងវាយកូនហ្គោល ហ្កាដិនស៊ីធី។

ជ្រើសរើសនូវពេលវេលាកុមារភាពដ៏ល្អបំផុតសម្រាប់បុត្រធីតារបស់លោកអ្នក ជ្រើសរើសបុរី ណាឌី។ សូមអញ្ជើញមកទទួលយកការផ្ដល់ជូនយ៉ាងពិសេសពីបុរី ណាឌីនៅក្នុងឱកាសនៃកម្មវិធី សម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី។