fbpx

ព័ត៌មាន

បុរី ណា​ឌី ​ប្រកាសបើក​កម្មវិធី​ប្រកួតគំនូរ​កុមារ​ជំនាន់​ទី ១ ក្រោមប្រធានបទ «​គ្រួសារ​ខ្ញុំ​ សុភមង្គល​របស់ខ្ញុំ​»​

ប្រភព: https://kohsantepheapdaily.com.kh/sponsor/1494435.html

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ០២ ខែ មីនា ឆ្នាំ 2022 នេះ បុរី ណា​ឌី ​ប្រកាសបើក​កម្មវិធី​ប្រកួតគំនូរ​កុមារ​ជំនាន់​ទី​ ១ នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ សម្រាប់​កុមារដែល​មាន​អាយុ​ចាប់ពី 6 ដល់ 10 ឆ្នាំ ដោយ​មាន​កិច្ចសហការ ពីសាលា​អន្តរជាតិ​ប៊ែ​ល​ធី និងសាលារៀន អន្តរទ្វីប អា​មេ​រិ​កាំ​ង ក្រោម​ប្រធានបទ «​គ្រួសារ​ខ្ញុំ​ សុភមង្គល​របស់ខ្ញុំ​»​ ។

លោក Eric Chong នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន GC Empire បាន​មាន​ប្រសា​ស៍​ថា ​ចាប់តាំងពី​កូ​វីដ ១៩ មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ មកគ្រប់​ទីកន្លែង​ត្រូវ​បានផ្អាក​ដំណើរការ​មួយរយៈពេល ជា​ពិសេស​នោះ​ គឺ​សាលារៀន ​។ដោយសារ​តែ​ក្មេង​ៗ​ដែល​មានទេព​កោសល្យ​ជា​ច្រើនមិន​អាច​ទៅ​សាលារៀន​ ដើម្បី​រៀន លេង​សប្បាយ និង​បង្ហាញ​ទេព​កោសល្យរបស់​ពួក​គេ យើង​មាន​មោទនភាព​ក្នុង​ការ​បង្កើត «​កម្មវិធី​ប្រកួត​គំនូរ​កុមារ​» ដោយ​ចង់ឱ្យកុមារ​បង្ហាញពី​ការ​ស្រមើល​ស្រមៃ និង​សមត្ថភាពរបស់​ពួក​គេ​ទៅ​កាន់​ពិភពលោក ​។

គំនូរ​ គឺជាផ្នែក​សិល្បៈ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លូតលាស់​របស់​កុមារ ជា​ពិសេស​ការអភិវឌ្ឍន៍ភាព វៃឆ្លាត​ខាង​អារម្មណ៍ ​។ ពួក​គេអាច​រៀន​ទប់ទល់​នឹងភាព​តានតឹង​ដោយ​ការ​សម្រួល និង​គ្រប់គ្រង​អារម្មណ៍​ ។ កុមារ​ គឺជា​អនាគត ប៉ុន្តែ​យើង​មិន​អាច​គិត​ពី​អនាគតដោយ​មិន​គិតពី​ថ្ងៃនេះ​បាន​ទេ ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​តែងតែ​គិត​ថា យើង​គួរតែ​គិតគូរ​ដល់សុខុមាលភាព​របស់​កុមារ​ជា​អាទិភាព​ជា​និច្ច​ ។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​មាតាបិតា​ទាំងអស់​ចាប់​យក​នូវ​ឱកាស​នេះ​ និង​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ ។ សូម​មាន​ពេលវេលា​រីករាយ​ក្នុង​ក្រុម​គ្រួសារ​ ។

រាល់​ស្នាដៃ​គំនូរ​ទាំងអស់ ត្រូវ​តែ​យក​មក​ដាក់​នៅ​ការិយាល័យ​លក់​បុរី​ណា​ឌី​ត្រឹម​ថ្ងៃ​កំណត់​ ។ ដើម្បី​ធានា​បាន​នូវ​ភាព​យុត្តិធម៌ និង​តម្លាភាព​នៃ​ការ​ប្រកួត​នេះ ខាងក្ក្រុមការងារ​បាន​បង្កើត​គណៈ​ក​ម្មា​ការ​ដោយ​មាន​តំណាង​ពី​ខាង​សាលា​នីមួយ​ៗ រួម​ទាំង លោក Eric Chong នាយក​ប្រ​ត្តិ​របស់ក្រុមហ៊ុន GC Empire បាន​មក​ធ្វើ​ជា​អ្នក​ដាក់​ពិន្ទុ​ផ្ទាល់ ក្នុង​ការ​ប្រកួត គូរគំនូរ​មូ​យ​នេះ ហើយនឹង​មានការ​បោះ​ឆ្នោតតាម​ប្រព័ន្ធអន​ឡាញ​ផង​ដែរ​ ។ គ្រប់​ស្នាដៃ​គំនូរ​ទាំងអស់​នឹង​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ការិយាល័យ​លក់​បុរី ណា​ឌី ចាប់ពី​ថ្ងៃ​ទី ​២០ ខែមីនា ឆ្នាំ ​២០២២ នេះ​តទៅ រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី ​២៦ ខែមីនា ឆ្នាំ ​២០២២​ ។

បុរី​ណា​ឌី គឺជា​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ដ៏​ប្រណីត​ថ្មី​មួយ រួម​នឹង​ការ​រស់នៅ​បែប​ទំនើប​ទាន់សម័យ ជាមួយនឹង​ធម្មជាតិ ដែល​មា​នទី​តាំងនៅ​ខណ្ឌ​ជ្រោយចង្វារ​ ។ ការ​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​ទំហំ 34 ​ហិកតា នេះ​មាន​លក្ខណៈ​ពិសេស ជា​ច្រើន​នៃ​គេហដ្ឋាន​លំដាប់​ស្តង់ដារ ដែល​ត្រូវ​បាន​សាងសង់ឡើង​ជាមួយនឹង​ការ​រចនា​សោភ័ណ​ភាព​ពិសេស​នៅ​ក្នុង​ទេសភាព​ដ៏​ស្ងប់ស្ងាត់​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ រុក្ខជាតិ​បៃតង​ដែល​មិន​ធ្លាប់​មាន​និង​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេ​ដែល​កំណត់​អត្តសញ្ញាណភូមិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ ​។ បុរី ណា​ឌី​ គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង GC Empire ក្រោម​ក្រុម​ហ៊ុម​សម្ព័ន្ធ ជី​ស៊ី​ស៊ី​ ។

សាលា​អន្តរជាតិ ប៊ែ​ល​ធី បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ០១ ខែមករា ឆ្នាំ ​២០០២ ​។ សាលា​បាន​ដាក់​ចេញ​នូវ​បាវចនា​ចម្បង​របស់​ខ្លួន​គឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌​» និង​ផ្ដល់​ជូន​នូវ​កម្មវិធី​សំខាន់​ៗ​ចំនួន ៥ រូ​ម​មាន ​៖ ការ​អប់រំ​ទូទៅ (​ម​ត្តេ​យ្យ​សិក្សា ថ្នាក់​ទី ​១ ដល់ទី​ ១២) កម្មវិធី​សិក្សា​ភាសា​អង់គ្លេស ESL (​ម​ត្តេ​យ្យ​សិក្សា កម្រិត​១-១២) វគ្គ​បណ្ដុះបណ្ដាល​ជំនាញ កុំព្យូទ័រ និង​វគ្គ​ត្រៀមប្រលង​ទៅ​សិក្សា​នៅ​បរទេស សិស្សានុសិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពីសា​លា​ប៊ែ​ល​ធី មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​ការ​គ្រប់គ្រង​ផ្លូវចិត្ត ចំណេះដឹង​ទូទៅ ភាសា​អង់គ្លេស កុំព្យូទ័រ វិទ្យាសាស្ដ្រ បច្ចេកទេស និង​ជំនាញ​ជាក់លាក់ ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ​។

សាលារៀនអន្តរទ្វីប អា​មេ​រិ​កាំ​ង ជា​សាលា​ឯកជន​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ដល់​កម្មវិធី​សិក្សា​បែប​ខ្មែរ អា​មេ​រិ​ក ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​ថ្នាក់​ទី​ ១២ សាលារៀន អន្តរទ្វីប អា​មេ​រិ​កាំ​ង (AIS) ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​កម្ពុជា​ ។

គោលបំណង​របស់​ពួក​យើង​គឺ​ដើម្បី​បណ្ដុះ​ទំនុកចិត្ត និង​ចំណង់​ចំណូលចិត្ត​ដល់​សិស្ស​របស់​យើង បណ្ដុះបណ្ដាល​ពួក​គេ​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ជាមួយនឹង​ចក្ខុវិស័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការ​កែ​លម្អ​សង្គម និង​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ​។ ជាមួយនឹង​កម្មវិធី​សិក្សា​ដ៏​ម៉ត់ចត់​របស់​យើង យើង​មាន​មហិច្ឆតា​ក្នុង​ការ​ផ្ដល់​នូវ​បទ​ពិសោធន៍​ជាក់ស្ដែង បណ្ដុះបណ្ដាល​សិស្ស​ឲ្យ​មាន​ភាព​ជាក់ស្ដែង​ ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថ្នាក់​ដែល​មាន​ចំនួន​សិស្ស​តិច ងាយស្រួល​ក្នុង​ការ​បង្រៀន គ្រូ​គ្រប់​រូប​សុទ្ធតែ​មានបទពិសោធន៍ និង​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​បង្រៀន ដើម្បី​ជួយ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។ ជាមួយ​គ្នា​ផង​ដែរ យើង​ត្រៀម​ខ្លូ​ន​រួច​ជា​ស្រេច​ដើម្បី​ឲ្យ​កុមារ​មាន​ទឹកចិត្ត និង​ចំណង់​ក្នុង​ការ​សិក្សា និង​កសាង​មា​គា​៌​ដ៏​អស្ចារ្យ​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ​៕ ដោយសហការ