ប្រភព: https://kohsantepheapdaily.com.kh/sponsor/1494435.html
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ 2022 នេះ បុរី ណាឌី ប្រកាសបើកកម្មវិធីប្រកួតគំនូរកុមារជំនាន់ទី ១ នៅក្នុងខណ្ឌជ្រោយចង្វារ សម្រាប់កុមារដែលមានអាយុចាប់ពី 6 ដល់ 10 ឆ្នាំ ដោយមានកិច្ចសហការ ពីសាលាអន្តរជាតិប៊ែលធី និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោមប្រធានបទ «គ្រួសារខ្ញុំ សុភមង្គលរបស់ខ្ញុំ» ។
លោក Eric Chong នាយកប្រតិបត្តិ នៃក្រុមហ៊ុន GC Empire បានមានប្រសាស៍ថា ចាប់តាំងពីកូវីដ ១៩ មានវត្តមាននៅប្រទេសកម្ពុជា មកគ្រប់ទីកន្លែងត្រូវបានផ្អាកដំណើរការមួយរយៈពេល ជាពិសេសនោះ គឺសាលារៀន ។ដោយសារតែក្មេងៗដែលមានទេពកោសល្យជាច្រើនមិនអាចទៅសាលារៀន ដើម្បីរៀន លេងសប្បាយ និងបង្ហាញទេពកោសល្យរបស់ពួកគេ យើងមានមោទនភាពក្នុងការបង្កើត «កម្មវិធីប្រកួតគំនូរកុមារ» ដោយចង់ឱ្យកុមារបង្ហាញពីការស្រមើលស្រមៃ និងសមត្ថភាពរបស់ពួកគេទៅកាន់ពិភពលោក ។
គំនូរ គឺជាផ្នែកសិល្បៈដ៏សំខាន់មួយក្នុងការលូតលាស់របស់កុមារ ជាពិសេសការអភិវឌ្ឍន៍ភាព វៃឆ្លាតខាងអារម្មណ៍ ។ ពួកគេអាចរៀនទប់ទល់នឹងភាពតានតឹងដោយការសម្រួល និងគ្រប់គ្រងអារម្មណ៍ ។ កុមារ គឺជាអនាគត ប៉ុន្តែយើងមិនអាចគិតពីអនាគតដោយមិនគិតពីថ្ងៃនេះបានទេ ។ នេះហើយជាមូលហេតុដែលខ្ញុំតែងតែគិតថា យើងគួរតែគិតគូរដល់សុខុមាលភាពរបស់កុមារជាអាទិភាពជានិច្ច ។ ខ្ញុំសូមជូនពរឱ្យមាតាបិតាទាំងអស់ចាប់យកនូវឱកាសនេះ និងចូលរួមក្នុងការប្រកួតនេះ ។ សូមមានពេលវេលារីករាយក្នុងក្រុមគ្រួសារ ។
រាល់ស្នាដៃគំនូរទាំងអស់ ត្រូវតែយកមកដាក់នៅការិយាល័យលក់បុរីណាឌីត្រឹមថ្ងៃកំណត់ ។ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាពនៃការប្រកួតនេះ ខាងក្ក្រុមការងារបានបង្កើតគណៈកម្មាការដោយមានតំណាងពីខាងសាលានីមួយៗ រួមទាំង លោក Eric Chong នាយកប្រត្តិរបស់ក្រុមហ៊ុន GC Empire បានមកធ្វើជាអ្នកដាក់ពិន្ទុផ្ទាល់ ក្នុងការប្រកួត គូរគំនូរមូយនេះ ហើយនឹងមានការបោះឆ្នោតតាមប្រព័ន្ធអនឡាញផងដែរ ។ គ្រប់ស្នាដៃគំនូរទាំងអស់នឹងដាក់តាំងបង្ហាញនៅក្នុងការិយាល័យលក់បុរី ណាឌី ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ នេះតទៅ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ។
បុរីណាឌី គឺជាគម្រោងអភិវឌ្ឍន៍សហគមន៍ដ៏ប្រណីតថ្មីមួយ រួមនឹងការរស់នៅបែបទំនើបទាន់សម័យ ជាមួយនឹងធម្មជាតិ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ ។ ការអភិវឌ្ឍន៍លំនៅដ្ឋានទំហំ 34 ហិកតា នេះមានលក្ខណៈពិសេស ជាច្រើននៃគេហដ្ឋានលំដាប់ស្តង់ដារ ដែលត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាសោភ័ណភាពពិសេសនៅក្នុងទេសភាពដ៏ស្ងប់ស្ងាត់ដែលហ៊ុំព័ទ្ធដោយ រុក្ខជាតិបៃតងដែលមិនធ្លាប់មាននិងស្ថិតនៅតាមបណ្តោយដងទន្លេដែលកំណត់អត្តសញ្ញាណភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ។ បុរី ណាឌី គឺជាគម្រោងមួយក្នុងចំណោមគម្រោង GC Empire ក្រោមក្រុមហ៊ុមសម្ព័ន្ធ ជីស៊ីស៊ី ។
សាលាអន្តរជាតិ ប៊ែលធី បង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០២ ។ សាលាបានដាក់ចេញនូវបាវចនាចម្បងរបស់ខ្លួនគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» និងផ្ដល់ជូននូវកម្មវិធីសំខាន់ៗចំនួន ៥ រូមមាន ៖ ការអប់រំទូទៅ (មត្តេយ្យសិក្សា ថ្នាក់ទី ១ ដល់ទី ១២) កម្មវិធីសិក្សាភាសាអង់គ្លេស ESL (មត្តេយ្យសិក្សា កម្រិត១-១២) វគ្គបណ្ដុះបណ្ដាលជំនាញ កុំព្យូទ័រ និងវគ្គត្រៀមប្រលងទៅសិក្សានៅបរទេស សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីសាលាប៊ែលធី មានសមត្ថភាពគ្រប់គ្រាន់លើការគ្រប់គ្រងផ្លូវចិត្ត ចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ វិទ្យាសាស្ដ្រ បច្ចេកទេស និងជំនាញជាក់លាក់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងស្រុក និងអន្តរជាតិ ។
សាលារៀនអន្តរទ្វីប អាមេរិកាំង ជាសាលាឯកជនដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្ដល់កម្មវិធីសិក្សាបែបខ្មែរ អាមេរិក ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី ១២ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សកម្ពុជា ។
គោលបំណងរបស់ពួកយើងគឺដើម្បីបណ្ដុះទំនុកចិត្ត និងចំណង់ចំណូលចិត្តដល់សិស្សរបស់យើង បណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាពលរដ្ឋល្អជាមួយនឹងចក្ខុវិស័យយ៉ាងជ្រាលជ្រៅសម្រាប់ការកែលម្អសង្គម និងពិភពលោកឲ្យកាន់តែប្រសើរឡើង ។ ជាមួយនឹងកម្មវិធីសិក្សាដ៏ម៉ត់ចត់របស់យើង យើងមានមហិច្ឆតាក្នុងការផ្ដល់នូវបទពិសោធន៍ជាក់ស្ដែង បណ្ដុះបណ្ដាលសិស្សឲ្យមានភាពជាក់ស្ដែង ។ អ្វីដែលសំខាន់នោះគឺថ្នាក់ដែលមានចំនួនសិស្សតិច ងាយស្រួលក្នុងការបង្រៀន គ្រូគ្រប់រូបសុទ្ធតែមានបទពិសោធន៍ និងបច្ចេកទេសខ្ពស់ក្នុងការបង្រៀន ដើម្បីជួយដល់សិស្សានុសិស្សទាំងអស់ឲ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នាផងដែរ យើងត្រៀមខ្លូនរួចជាស្រេចដើម្បីឲ្យកុមារមានទឹកចិត្ត និងចំណង់ក្នុងការសិក្សា និងកសាងមាគា៌ដ៏អស្ចារ្យដើម្បីឆ្ពោះទៅរកភាពជោគជ័យ ៕ ដោយសហការ