fbpx

ព័ត៌មាន

ទទួលយក«អាំងប៉ាវវេទមន្ត» រហូតដល់ ១ម៉ឺនដុល្លារ ពី «បុរី ណាឌី» សម្រាប់ បុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ ខាងមុខនេះ បុរី ណាឌី​ មានកម្មវិធីពិសេសក្នុងការផ្តល់សំណាង​សម្រាប់អតិថិជន ទទួលយក «អាំងប៉ាវវេទមន្ត» ដែលមានរង្វាន់ ច្រើនសន្ធឹកសន្ធាប់ ដែលប្រូម៉ូសិននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

«អាំងប៉ាវវេទមន្ត» មានរង្វាន់ធំៗជាច្រើន ដូចជាខ្សែកពេជ្រដែលមានតម្លៃ៨ពាន់ដុល្លារ, ទូរស័ព្ទiPhone 14 Pro Max, ​បណ្ណទឹកប្រាក់រហូតដល់ ១ម៉ឺនដុល្លារ, MacBook Pro 16”, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗដែលកំណត់​ដោយ បុរី ណាឌី។

ការផ្តល់ជូននេះគឺជាការអបអរសាទរឆ្នាំថ្មី និងជាការគិតគូរដល់អតិថិជន ដែលតែងតែគាំទ្រនិង​ជាវលំនៅដ្ឋានបែបបុរី របស់ បុរី ណាឌី។​ តោះមកយកអាំងប៉ាវវេទមន្ត ដែលជាអាំងប៉ាវមាសពីដើមផ្កាអង្គាសីលពី បុរី ណា ឌី ទាំងអស់គ្នា។ កុំរង់ចាំយូរ សូមអស់លោកអ្នកមកកាន់ការិយាល័យលក់របស់ បុរី ណាឌី ដើម្បីសាកសួរព័ត៌មាន​បន្ថែម ឬក៏ មកយកអាំងប៉ាវវេទមន្តភ្លាមៗ។

បុរី ណាឌី​ គឺជាបុរីដែលមានប្រជាប្រិយភាពមួយនៅតំបន់ជ្រោយចង្វារ ដែលស្ថិតនៅទីប្រជុំជនសម្បូរបែប ដែលទីតាំងត្រឹមតែ3នាទី ពីផ្សារម៉ាក្រូ, 5នាទី ពីពហុកីឡាដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, 8នាទី ទៅកាន់សួនទឹកហ្គាដិនស៊ីធី និងសួនសាហ្វារី​, 15នាទី ទៅស្ពានជ្រោយចង្វារ រួមទាំងទីប្រជុំផ្សេងៗទៀត។

គួរបញ្ជាក់ថា បុរី ណាឌី ទទួលបានពានរង្វាន់ជាច្រើនក្នុងការអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា ដូចជា ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អបំផុតប្រចាំឆ្នាំ (គម្រោងបុរី), ពានរង្វាន់គម្រោងអភិវឌ្ឍទីក្រុងថ្មីល្អបំផុតប្រចាំឆ្នាំ, ពានរង្វាន់គម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណិតប្រចាំឆ្នាំ, និងពានរង្វាន់គម្រោងអភិវឌ្ឍល្អបំផុតប្រចាំឆ្នាំ (គម្រោងបុរី) ដែលធ្វើអោយបុរី ណាឌី​ មានកិត្តិនាមនិងទទួលស្គាល់ដោយអ្នកវាយតម្លៃអចលនទ្រព្យ និងទំនុកចិត្តពីសាធារណជន។ កុំរង់ចាំយូរ សូមមកទទួលយកប្រូម៉ូសិនពិសេសឥឡូវនេះ។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអាចមកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិត វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប ឬ ទំនាក់ទំនង​ តាមលេខទូរស័ព្ទ 085 887 885 ឬចូលទៅកាន់ភេកហ្វេប៊ុកផ្លូវការ Borey NADI by GC City!

សួស្តីឆ្នាំថ្មី! Gong Xi Fa Cai ! សូមអស់លោកអ្នកមានពេលវេលាដ៏រីករាយជាមួយក្រុមគ្រួសារ!

 

 

Link: https://plus.freshnewsasia.com/index.php/en/freshnewsplus/273926-2023-01-13-04-12-22.html