ព័ត៌មាន

ក្រុមហ៊ុន GC City ចាប់ដៃគូសហការជាមួយក្រុមហ៊ុន Elite Home Cambodia លើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានអភិជន The Elite Park

Golden Cambodia Century (GCC)គ្រុប ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុន GC City នៃគម្រោង Elite Park រៀបចំកម្មវិធីចុះអនុស្សារណៈនៃការយោគយល់និងចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន Elite Home Cambodia នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅការិយាល័យលក់ បុរី ណាឌី។

GCC គ្រុប មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដោយ GC City ដែលមានការអភិវឌ្ឍន៍ បុរីលំនៅដ្ឋាន បុរី ណាឌី, គម្រោងផ្សារជីស៊ី អូរឫស្សី, CEO Wyndham Residence ព្រមទាំងសួនឩស្សាហកម្មផ្សេងៗទៀត។ ចំណែកគម្រោងថ្មីបំផុត ដោយក្រុមហ៊ុន GC City នៅដើមឆ្នាំ២០២៣នេះ គឺ គម្រោងបុរីបែបអភិជន Elite Park ដែលមានទីតាំងសិ្ថតនៅលើផ្លូវជាតិ៦អា ក្នុងទីក្រុងរណបថ្មី​ លី យ៉ុងផាត់។​

GCC​ គ្រុប ទទួលបានកិត្តិនាមក្នុងការអភិវឌ្ឍអចលនទ្រព្យ ជាពិសេសបុរីលំនៅដ្ឋាន ដែលនេះជាកត្តាបណ្តាអោយក្រុមហ៊ុន Elite Home Cambodia ចាប់ដៃគូរសហការបន្ថែមទៀតទៅលើគម្រោង Elite Park ដែលជាគម្រោងលំនៅដ្ឋានអភិជន ។ បើតាមប្រសាសន៍របស់លោក Lai Jin Kei ដែលជាGroup CEO GCC  បានអោយដឹងថា «យើងចង់សាងសង់អ្វីដែលលើសពីបុរីលំនៅដ្ឋាន។ យើងចង់ផ្តល់ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ផ្ទះក្នុងក្តីស្រមៃដែលសក្កិសមនឹងការរស់នៅរបស់អ្នកមិនថាចាស់ឬក្មេង។ យើងចង់ផ្តល់អោយពួកគាត់នៅផ្ទះដ៏ប្រណិត។ នេះជាមូលហេតុដែលយើងបង្កើតគម្រោង Elite Parkដែលផ្តល់ប្រណិឌភាពក្នុងការរស់នៅ។ »

រីឯក្រុមហ៊ុន Elite Home Cambodia រីករាយក្នុងកិច្ចសហការនេះ ដោយក្រុមហ៊ុននេះ ដោយផ្តោតលើគោលការណ៍ ៣ សំខាន់គឺទី១ ជាដៃគូសហការដ៏ល្អជាមួយអ្នកអភិវឌ្ឍន៍នានាក្នុងតំបន់និងក្រៅប្រទេសក្នុងការអភិវឌ្ឍន៍ និងដើស្រាយលើបញ្ហាដែលបានជួបប្រទះលើផ្នែកទីផ្សារ, ការលក់ និងការគ្រប់គ្រង, ទី២ ជាអ្នកប្រឹក្សាដ៏ជំនាញលើការអភិវឌ្ឍន៍គម្រោងដែលផ្តល់តម្រូវទៅលើទីផ្សារនាពេលបច្ចុប្បន្ន និង អនាគត, និងទី៣ ការគ្រប់គ្រងលើការថែទាំលើអចលទ្រព្យផ្សេងៗ។

កម្មវិធីចុះអនុស្សារណៈនៃការយោគយល់នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធិរវាង GCCគ្រុប និង ក្រុមហ៊ុន Elite Home Cambodia ព្រមទាំងការអភិវឌ្ឍបុរី វីឡា ឬភូមិគ្រឹះ បែបទំនើបនិងអភិជនកាន់តែច្រើន នៅតំបន់ជ្រោយចង្វារ។

គួរបញ្ជាក់ថា Golden Cambodia Century (GCC)គ្រុប ទទួលបានពានរង្វានជាច្រើនក្នុងការអភិវឌ្ឍន័អចលនទ្រព្យក្នុងប្រទេសកម្ពុជា ដូចជា ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អបំផុតប្រចាំឆ្នាំ (គម្រោងបុរី), ពានរង្វាន់គម្រោងអភិវឌ្ឍទីក្រុងថ្មីល្អបំផុតប្រចាំឆ្នាំ, ពានរង្វាន់គម្រោងអភិវឌ្ឍលំនៅឋានប្រណិតប្រចាំឆ្នាំ, ពានរង្វាន់គម្រោងអភិវឌ្ឍល្អបំផុតប្រចាំឆ្នាំ (គម្រោងបុរី) និងពានរង្វាន់ការអភិវឌ្ឍន៍ដែលទទួលបានការទស្សនាច្រើនជាងគេបំផុត (ផ្សារជីស៊ីអូរឫស្សី)។ បច្ចុប្បន្ននេះ ទ្រព្យសកម្មរបស់ GCCគ្រុបគឺមាន ក្រោមការគ្រប់គ្រង ៣ពាន់លានដុល្លារអាមេរិក រួមទាំងការវិនិយោគដីធ្លី ប្រមាណ ៣ពាន់ហិកតា។ បុរី ណាឌី​ ដែលស្ថិតក្រោមការអភិវឌ្ឍន៍របស់ ក្រុមហ៊ុន GC City គឺជាបុរីដែលមានប្រជាប្រិយភាពមួយនៅតំបន់ជ្រោយចង្វារ ដែលស្ថិតនៅទីប្រជុំជនសម្បូរបែប ដែលទីតាំងត្រឹមតែ3នាទី ពីផ្សារម៉ាក្រូ, 5នាទី ពីពហុកីឡាដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, 8នាទី ទៅកាន់សួនទឹកហ្គាដិនស៊ីធី និងសួនសាហ្វារី​, 15នាទី ទៅស្ពានជ្រោយចង្វារ រួមទាំងទីប្រជុំផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអាចមកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិត វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៥ ៨៨៧ ៨៨៥ ឬចូលទៅកាន់ភេកហ្វេប៊ុកផ្លូវការ Borey NADI by GC City!៕