ព័ត៌មាន

ការដ្ឋានសាងសង់គម្រោង បុរី ណាឌី របស់ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារ ចាប់ផ្តើមសម្ពោធដាក់ឲ្យដំណើរការ

ប្រភព: https://plus.freshnewsasia.com/index.php/en/freshnewsplus/204226-2021-07-05-06-35-10.html

(ភ្នំពេញ)៖ បើទោះបីជាវិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជាយ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺបានកម្រើកឡើងវិញ និងបានផ្តល់ការងារដល់កម្មករ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ជាក់ស្តែង ក្រុមហ៊ុន GCC គ្រុប មានប្រភពដើមមកពីប្រទេសហុងកុង ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ នៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន បានបើកការដ្ឋានសាងសង់គម្រោង គម្រោងបុរី ណាឌី ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងការរួមបញ្ចូលគ្នានៃចក្ខុវិស័យអន្តរជាតិ និងឱកាសការងារក្នុងស្រុកសម្រាប់ កម្មករខ្មែរផង ។

លោក Eric Chong អគ្គនាយកនៃបុរី ណាឌី បានថ្លែងថា បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ដែលជាតំបន់មានកិត្យានុភាព។ ការបង្កើតលំនៅឋានមួយ ដែលគ្រួសារអាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។

លោកថា សេវាកម្មណា ឌី ឃែរ បានជួយលើកកម្ពស់ស្ដង់ដារអភិវឌ្ឍន៍បុរីនៅក្នុងទីក្រុងភ្នំពេញ និងលើកកម្ពស់កម្រិតនៃការរស់នៅរបស់គ្រួសារកម្ពុជាផងដែរ។
លោកបានបន្តថា «ប្រាកដណាស់ ទាំងអស់នេះគឺជាអ្វីដែលពួកយើងអាចផ្ដល់ជូនអតិថិជនបាន នេះគឺជាស្ដង់ដារដ៏អស្ចារ្យរបស់ GCC។ ពួកយើងតែងតែរិះគិត រកអ្វីដែលល្អបំផុតសម្រាប់ផ្ដល់ជូនអតិថិជន របស់ពួកយើង។ យើងនឹងផ្ដល់ជូនលោកអ្នក នូវគម្រោងបុរីដែលមានគុណភាពខ្ពស់បំផុត ដែលមិនអាចរកឃើញនៅគ្រប់ទីកន្លែងណាផ្សេង ក្នុងប្រទេសកម្ពុជា។ យើងមានផែនការគ្រប់ជ្រុងជ្រោយ និងក្រុមស្ថាបត្យករអន្តរជាតិឆ្នើមៗ ដើម្បីសាងសង់ទីចាប់ផ្ដើម នៃលំនៅឋានរបស់លោកអ្នកនេះ»។

គួរបញ្ជាក់ថា បច្ចុប្បន្នដោយសារការកើនឡើង នូវវត្តមានបុរី និងភាពអំណោយផលនៃលក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ឋ និងខ្យល់អាកាសបរិសុទ្ធ បាននិងកំពុងធ្វើឲ្យមានភាពទាក់ទាញគំរោងបុរីធំៗ ដែលភាគច្រើនជាលំនៅដ្ឋានប្រណីត នៅតាមបណ្ដោយផ្លូវជាតិលេខ6A នេះ នឹងមានគម្រោងអភិវឌ្ឍន៍ជាច្រើនកើតឡើង ជាពិសេសគឺគម្រោងបុរី និងសំណង់ធំៗ ជាដើម៕