fbpx

ព័ត៌មាន

អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ «បុរី ណាឌី» ផ្តល់ជូនទឹកប្រាក់រហូតដល់២ម៉ឺនដុល្លារ ជូនទៅដល់អតិថិជន

បុរី ណាឌី ផ្តល់ជូននូវជាច្រើនជម្រើសសម្រាប់លោកអ្នក និងការរស់នៅបែបទាន់សម័យ។ បុរី ណាឌី មានប្រភេទផ្ទះជាច្រើន ដូចជា វីឡាទោល,  វីឡាភ្លោះ, វីឡាកូនកាត់, វីឡាកូនកាត់អាជីវកម្ម និងផ្ទះអាជីវកម្ម។ ផ្ទះនីមួយៗ មានការរចនាបែបទំនើប ដែលមានម៉ូតស្អាតៗ សក្កិសមនឹងការរស់នៅបែប ទំនើបស៊ីវីល័យពេលបច្ចុប្បន្ន។ បុរី ណាឌី មានសំណង់រឹងមាំដែលសាងសង់ដោយវិស្វករជំនាញៗ ។

ចំណែកឯទីតាំងវិញ បុរី ណាឌី​ ស្ថិតនៅតំបន់សក្តានុពលនៃខណ្ឌជ្រោយចង្វារ ដែលមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាស្ពានជ្រោយចង្វារ ស្ពានព្រែកព្នៅ ស្ពានបាឡេ ស្ពានអាកាសឫស្សីកែវដែលទើបដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន​ គម្រោងស្ពានឆ្លងកាត់ពីផ្សាររាត្រី មកសណ្ឋាគារសុខាភ្នំពេញ ឆ្ពោះទៅកាន់អរិយក្សត្រ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយផ្លូវជាតិលេខ៦អា​កំពុងតែសម្រួលការធ្វើដំណើរនៅតំបន់នេះ។

លើសពីនេះទៅទៀត បុរី ណាឌី ស្ថិតនៅជិតមជ្ឈមណ្ឌល កីឡា កម្សាន្ត និងទំនិញផ្សេងៗទៀត ដូចជា ទីតាំងត្រឹមតែ3នាទី ពីផ្សារម៉ាក្រូ, 5នាទី ពីពហុកីឡាដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, 8នាទី ទៅកាន់សួនទឹកហ្គាដិនស៊ីធី និងសួនសាហ្វារី​, 15នាទី ទៅស្ពានជ្រោយចង្វារ រួមទាំងទីប្រជុំផ្សេងៗទៀត។ ទាំងអស់នេះ កំពុងតែធ្វើអោយទីតាំង បុរី ណាឌី ក្លាយជាទីប្រជុំជនសំខាន់ថ្មីមួយទៀត ដែលប្រជុំដោយការអភិវឌ្ឍន៍។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ខាងមុខនេះ   «បុរី ណាឌី» សូមជូនពរអស់លោក លោកស្រី អ្នកនាង កញ្ញា ជួបប្រទះតែសេចក្ដីសុខ សំណាងល្អ សុខភាពល្អ  ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងគ្រួសារ ។ ជាពិសេស សូមអស់លោកអ្នក កុំភ្លេចមកទទួលយករង្វាន់ និងប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ នាឱកាសឆ្នាំថ្មីពី បុរី ណាឌី ។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអញ្ជើញ មកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិត វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប ឬ ទំនាក់ទំនង​ តាមលេខទូរស័ព្ទ 085 887 885 ឬចូលទៅកាន់ភេកហ្វេប៊ុកផ្លូវការ Borey NADI by GC City!

 

អានបន្ថែម

1-https://business-cambodia.com/articles/celebrate-khmer-new-year-borey-nady-offers-up-to-20-000-usd-to-customers

 

2-https://kohsantepheapdaily.com.kh/sponsor/1717050.html

 

3-https://freshnewsasia.com/index.php/en/localnews/285503-2023-04-07-08-38-19.html