ប្រភព: https://kohsantepheapdaily.com.kh/sponsor/1470271.html
រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះ បុរី ណាឌី បានប្រកាសបើកលក់ប្រភេទវីឡាថ្មី ដែលសម្រិតសម្រាំងឡើងកាន់តែពិសេស លើសពីវីឡាភ្លោះនៅក្នុងគម្រោងទី 1 របស់បុរី ណាឌី ដែលមានឈ្មោះថា “វីឡាធ្វីនផ្លើស” នៅការិយាល័យលក់ បុរី ណាឌី ផ្ទាល់។ នៅក្នុងកម្មវិធីបើកលក់នេះផងដែរ យើងក៏មានរៀបចំនូវកម្មវិធីផ្សេងៗជាច្រើនរួមមាន វគ្គចែករំលែកអំពីអត្ថប្រយោជន៍ នៃការជ្រើសរើសការរចនាទីធ្លា និងតំបន់រស់នៅដែលត្រឹមត្រូវ ការពិភាក្សាអំពីហុងស៊ុយ និងការណែនាំអំពីគម្រោងវីឡាធ្វីនផ្លើស បុរី ណាឌី។ កម្មវិធីនេះបានបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ ។ ដូច្នេះសម្រាប់លោកអ្នកដែលខកខានមិនបានមកចូលរួម អាចមកចូលរួមបាន នៅថ្ងៃអាទិត្យ ទី១៦ នៅការិយាលក់បុរី ណាឌី ដែលមានទីតាំងនៅលើផ្លូវជាតិ ៦A បាន ។
បុរី ណាឌី ជាតំបន់ដែលប្រកបដោយប្រណីតភាព មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជាគម្រោងដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាគម្រោងដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានការយកចិត្តទុកដាក់បំផុតនៅក្នុងប្រទេសកម្ពុជា នោះគឺក្រុមហ៊ុន ជីស៊ីស៊ីគ្រុប ។ បុរី ណាឌី មានភាពលេចធ្លោក្នុងការអភិវឌ្ឍន៍ជាមួយនឹងការរចនាទីធ្លា និងទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើងដោយក្រុមស្ថាបត្យកម្មអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ ក្នុងការធ្វើឲ្យគម្រោងទាំងមូលមានភាពលេចធ្លោ និងខុសប្លែកពីគម្រោងដទៃ ។
លោក អេរិច ប្រធានផ្នែកប្រតិបត្តិបុរី ណាឌី បានមានប្រសាសន៍ថា ជាមួយនឹងការសម្រិតសម្រាំងឡើងកាន់តែពិសេស លើសពីវីឡាភ្លោះនៅក្នុងគម្រោងទី 1 របស់បុរី ណាឌី លោកអ្នកនឹងបានឃើញវីឡាភ្លោះធ្វីនផ្លើស ដែលមានទីធ្លាធំជាងមុន និងការបន្ថែមនូវឧបករណ៍ឆ្លាតវៃ និងសុវត្ថិភាព ។ យើងចង់បង្ហាញអំពីអត្ថប្រយោជន៍ នៃការរស់នៅជុំគ្នា ជាមួយនឹងគ្រួសារទាំងមូល ដោយសង្កត់ធ្ងន់ទៅលើសុវត្ថិភាពនៃគ្រួសារ ។ វីឡាធ្វីនផ្លើស គឺជាជម្រើសដ៏ស័ក្ដិសមបំផុត ក្នុងការសម្រួលដល់គ្រួសារខ្មែរ ដែលអាចបន្តរស់នៅជាមួយគ្នាច្រើនជំនាន់ ដោយភាពសុខដុមរមនា ។ ជាមួយនឹងវីឡាធ្វីនផ្លើស លោកអ្នកអាចទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យនៃការរស់នៅដ៏ប្រណីត ដែលសុទ្ធតែបានរួមបញ្ចូលនៅក្នុងវីឡានេះ ដែលរួមមាន នូវប្រព័ន្ធឆ្លាតវៃ ក៏ដូចជាសាលទទួលភ្ញៀវដ៏ធំទូលាយ កន្លែងទទួលទានអាហារ បន្ទប់គេងដល់ទៅ 5+1 និងផ្ទះបាយសម្រាប់ធ្វើបាប៊ីឃ្យូ យ៉ាងពិសេសនៅជាន់ដំបូល ដែលជាទីកន្លែងសម្រាប់បង្កើតនូវការចងចាំ ដែលមិនអាចបំភ្លេចបាននៃការជួបជុំរបស់ក្រុមគ្រួសារអ្នក ។
លោកអេរិច បានបន្ថែមថា៖ «ការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិគួរតែជាផ្នែកមួយ នៃការរស់នៅប្រចាំថ្ងៃ ។ ដែលនេះជាហេតុផលមួយ ដែលធ្វើឲ្យយើងបានរួមបញ្ចូលនូវកន្លែងដាំរុក្ខជាតិលម្អផ្សេងៗ សម្រាប់ឲ្យម្ចាស់គេហដ្ឋានណាឌីទាំងអស់ បានរីករាយក្នុងការប្រើប្រាស់ ។ វីឡាធ្វីនផ្លើសរចនាឡើងដោយអនុញ្ញាតអោយពន្លឺធម្មជាតិ អាចឆ្លុះចូលតាមបង្អួច និងរានហាលឯកជន ដែលបំពាក់ដោយកញ្ចក់ ដើម្បីអោយលោកអ្នកទទួលបាននូវទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យទាំងនេះ» ។
លោកអេរិច បានបញ្ជាក់ថា ជាមួយនឹងការបើកលក់វីឡាភ្លោះធ្វីនផ្លើស បុរី ណាឌី នឹងក្លាយជាគម្រោងដំបូង ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា នឹងផ្ដល់អោយលោកអ្នកបានស្គាល់អំពីការរស់នៅបែបថ្មី ទាន់សម័យ ដែលប្រកបដោយផាសុកភាព និងសុវត្ថិភាព ។
លោកក៏បានបន្ថែមទៀតថា ក្នុងនាមជាអ្នកអភិវឌ្ឍន៍ យើងតែងតែគិតគូអំពីការរស់នៅរបស់អតិថិជនជាចំបង យើងតែងតែគិតថាអតិថិជនរបស់យើង មិនត្រឹមតែទិញផ្ទះមួយខ្នងតែប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងរស់នៅសម្រាប់គ្រួសារទាំងមូល ។ នៅពេលដែលយើងគិតគូអំពីការបន្ថែមនូវបទពិសោធន៍ថ្មី ក្នុងការរស់នៅរបស់អតិថិជន នៅក្នុងបុរីរបស់យើង យើងក៏បានសិក្សាអំពីការកាត់បន្ថយកង្វល់ និងទុក្ខកង្វល់របស់ពួកគេ ចំពោះបញ្ហាសុវត្ថិភាព ។ វីឡាធ្វីនផ្លើស បុរី ណាឌីអាចអោយម្ចាស់ផ្ទះរស់នៅ ប្រកបដោយភាពរីករាយ ជាមួយនឹងភាពឆ្លាតវៃផងដែរ ។
វីឡាធ្វីនផ្លើស បានបំពាក់ជាមួយនឹងឧបករណ៍ឆ្លាតវៃ ដើម្បីធានាទាំងសុវត្ថិភាព និងការរស់នៅ ប្រកបដោយប្រណីតភាពរបស់ម្ចាស់ផ្ទះ ។ ក្នុងអំឡុងពេលសម្ពោធបើកលក់ គ្រប់អតិថិជន ដែលទិញយូនីតណាមួយរបស់វីឡាធ្វីនផ្លើស នឹងទទួលបានការបញ្ចុះតម្លៃ 2%ភ្លាមៗ ជាមួយនឹងការផ្ដល់ជូននូវឧបករណ៍ឆ្លាតវៃមួយឈុត សម្រាប់បរិវេណក្នុងផ្ទះ និងក្រៅផ្ទះ រួមមាន ប្រព័ន្ធទ្វាស្វ័យប្រវត្តិ សោរទ្វាឌីជីថល កាមេរ៉ាសុវត្ថិភាព ប្រព័ន្ធបិទបើកវាំងននស្វ័យប្រវត្តិ ប្រព័ន្ទវៃឆ្លាតបញ្ជាអំពូលភ្លើង ឧបករណ៍បញ្ជាវៃឆ្លាត ឧបករណ៍សុវត្ថិភាពចាប់យកការលេចធ្លាយហ្គាស ផ្សែង និងអគ្គីភ័យ នៅក្នុងផ្ទះបាយ ។ វីឡាធ្វីនផ្លើសនឹងគម្រោងបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះនៅដើមឆ្នាំ ២០២៥ ។
សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
- BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
- Phone Number/ Telegram: 096 606 6688 ៕ ដោយសហការ