ព័ត៌មាន

បុរី ណាឌី ​សម្ពោធ​បើក​លក់ វីឡា​ធ្វី​ន​ផ្លើស ដែលជាប្រភេទ​វីឡា​ថ្មី សម្រិតសម្រាំង​ឡើង​កាន់តែ​ពិសេស

ប្រភព: https://kohsantepheapdaily.com.kh/sponsor/1470271.html

 

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែមករា ឆ្នាំ​២០២២ នេះ បុរី ណា​ឌី បាន​ប្រកាស​បើក​លក់​ប្រភេទ​វីឡា​ថ្មី ​ដែល​សម្រិតសម្រាំង​ឡើង​កាន់តែ​ពិសេស​ លើស​ពី​វីឡា​ភ្លោះ​នៅ​ក្នុង​គម្រោង​ទី 1 របស់​បុរី ណា​ឌី ​ដែល​មានឈ្មោះ​ថា “​វីឡា​ធ្វី​ន​ផ្លើស​” នៅ​ការិយាល័យ​លក់​ បុរី ណា​ឌី​ ផ្ទាល់។ នៅ​ក្នុង​កម្មវិធី​បើក​លក់​នេះផងដែរ ​យើង​ក៏​មាន​រៀបចំ​នូវ​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​រួម​មាន វគ្គ​ចែករំលែក​អំពី​អត្ថប្រយោជន៍​ នៃ​ការ​ជ្រើសរើស​ការ​រចនា​ទីធ្លា និង​តំបន់​រស់នៅ​ដែល​ត្រឹមត្រូវ ការ​ពិភាក្សា​អំពី​ហុងស៊ុយ និង​ការ​ណែនាំ​អំពី​គម្រោង​វីឡា​ធ្វី​ន​ផ្លើស បុរី ណា​ឌី​។ កម្មវិធី​នេះ​បាន​បន្ត​រហូត​ដល់​ថ្ងៃអាទិត្យ ទី​១៦ ខែមករា ឆ្នាំ​២០២២​ ។ ដូច្នេះ​សម្រាប់​លោក​អ្នក​ដែល​ខក​ខានមិនបាន​មក​ចូលរួម អាច​មក​ចូលរួម​បាន ​នៅ​ថ្ងៃអាទិត្យ ទី​១៦ នៅ​កា​រិ​យា​លក់​បុរី ណា​ឌី ដែល​មា​នទី​តាំងនៅ​លើ​ផ្លូវជាតិ ៦A បាន ។

បុរី ណា​ឌី​ ជា​តំបន់​ដែល​ប្រកបដោយ​ប្រណីត​ភាព មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ជា​គម្រោង​ដែល​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ ថា​ជា​គម្រោង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ដែល​មានការ​យកចិត្តទុកដាក់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះគឺ​ក្រុមហ៊ុន ជី​ស៊ី​ស៊ី​គ្រុប ​។ បុរី ណា​ឌី មាន​ភាព​លេចធ្លោ​ក្នុង​ការ​អភិវឌ្ឍន៍​ជាមួយនឹង​ការ​រចនា​ទីធ្លា និង​ទេសភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ស្ថាបត្យកម្ម​អន្តរជាតិ ដែល​ដើរតួ​យ៉ាង​សំខាន់ ​ក្នុង​ការ​ធ្វើ​ឲ្យ​គម្រោង​ទាំងមូល​មាន​ភាពលេចធ្លោ និង​ខុស​ប្លែក​ពី​គម្រោង​ដទៃ ​។

លោក​ អេ​រិច ប្រធាន​ផ្នែក​ប្រតិបត្តិ​បុរី ណា​ឌី ​បាន​មាន​ប្រសាសន៍​ថា ជាមួយនឹង​ការ​សម្រិតសម្រាំង​ឡើង​កាន់តែ​ពិសេស​ លើស​ពី​វីឡា​ភ្លោះ​នៅ​ក្នុង​គម្រោង​ទី 1 របស់​បុរី ណា​ឌី លោក​អ្នក​នឹង​បានឃើញ​វីឡា​ភ្លោះ​ធ្វី​ន​ផ្លើស​ ដែល​មាន​ទីធ្លា​ធំ​ជាង​មុន និង​ការ​បន្ថែម​នូវ​ឧបករណ៍​ឆ្លាត​វៃ និង​សុវត្ថិភាព​ ។ យើង​ចង់​បង្ហាញ​អំពី​អត្ថប្រយោជន៍​ នៃ​ការ​រស់នៅ​ជុំ​គ្នា​ ជាមួយនឹង​គ្រួសារ​ទាំងមូល ​ដោយ​សង្កត់ធ្ងន់​ទៅ​លើ​សុវត្ថិភាព​នៃ​គ្រួសារ​ ។ វីឡា​ធ្វី​ន​ផ្លើស គឺជា​ជម្រើស​ដ៏​ស័ក្ដិសម​បំផុត ​ក្នុង​ការ​សម្រួល​ដល់​គ្រួសារ​ខ្មែរ​ ដែល​អាច​បន្ត​រស់នៅ​ជាមួយ​គ្នា​ច្រើន​ជំនាន់ ដោយ​ភាព​សុខដុមរមនា​ ។ ជាមួយនឹង​វីឡា​ធ្វី​ន​ផ្លើស លោក​អ្នក​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រស់នៅ​ដ៏​ប្រណី​ត ដែល​សុទ្ធតែ​បាន​រួម​បញ្ចូល​នៅ​ក្នុង​វីឡា​នេះ​ ដែលរួម​មាន នូវ​ប្រព័ន្ធ​ឆ្លាត​វៃ ក៏​ដូច​ជា​សាល​ទទួលភ្ញៀវ​ដ៏​ធំ​ទូលាយ កន្លែង​ទទួលទាន​អាហារ បន្ទប់​គេង​ដល់​ទៅ 5+1 និង​ផ្ទះបាយ​សម្រាប់​ធ្វើ​បា​ប៊ី​ឃ្យូ ​យ៉ាង​ពិសេស​នៅ​ជាន់​ដំបូល ដែល​ជាទី​កន្លែង​សម្រាប់​បង្កើត​នូវ​ការ​ចង​ចាំ​ ដែល​មិន​អាច​បំភ្លេច​បាន​នៃ​ការ​ជួបជុំ​របស់​ក្រុម​គ្រួសារ​អ្នក ​។

លោក​អេ​រិច បាន​បន្ថែម​ថា៖ «​ការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ធម្មជាតិ​គួរតែ​ជា​ផ្នែក​មួយ ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ។ ដែល​នេះ​ជា​ហេតុផល​មួយ ​ដែល​ធ្វើ​ឲ្យ​យើង​បាន​រួម​បញ្ចូល​នូវ​កន្លែង​ដាំ​រុក្ខជាតិ​លម្អ​ផ្សេង​ៗ​ សម្រាប់​ឲ្យ​ម្ចាស់​គេហដ្ឋាន​ណា​ឌី​ទាំងអស់​ បាន​រីករាយ​ក្នុង​ការ​ប្រើប្រាស់ ​។ វីឡា​ធ្វី​ន​ផ្លើស​រចនា​ឡើង​ដោយ​អនុញ្ញាត​អោយ​ពន្លឺ​ធម្មជាតិ​ អាច​ឆ្លុះ​ចូល​តាម​បង្អួច និង​រានហាល​ឯកជន ​ដែល​បំពាក់​ដោយ​កញ្ចក់ ដើម្បី​អោយ​លោក​អ្នក​ទទួល​បាន​នូវ​ទិដ្ឋភាព​ធម្មជាតិ​ដ៏​អស្ចារ្យ​ទាំងនេះ» ។

លោក​អេ​រិច បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​បើក​លក់​វីឡា​ភ្លោះ​ធ្វី​ន​ផ្លើស បុរី ណា​ឌី នឹង​ក្លាយជា​គម្រោង​ដំបូង​ ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ផ្ដល់​អោយ​លោក​អ្នក​បាន​ស្គាល់​អំពី​ការ​រស់នៅ​បែប​ថ្មី ទាន់សម័យ ដែល​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​ ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍ យើង​តែងតែ​គិតគូ​អំពី​ការ​រស់នៅ​របស់​អតិថិជន​ជា​ចំបង យើង​តែងតែ​គិត​ថា​អតិថិជន​របស់​យើង​ មិន​ត្រឹមតែ​ទិញ​ផ្ទះ​មួយ​ខ្នង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កន្លែង​រស់នៅ​សម្រាប់​គ្រួសារ​ទាំងមូល ​។ នៅ​ពេល​ដែល​យើង​គិតគូ​អំពី​ការ​បន្ថែម​នូវ​បទ​ពិសោធន៍​ថ្មី​ ក្នុង​ការ​រស់នៅ​របស់​អតិថិជន​ នៅ​ក្នុង​បុរី​របស់​យើង យើង​ក៏​បាន​សិក្សា​អំពី​ការ​កាត់​បន្ថយ​កង្វល់ និង​ទុក្ខ​កង្វល់​របស់​ពួក​គេ​ ចំពោះ​បញ្ហា​សុវត្ថិភាព ​។ វីឡា​ធ្វី​ន​ផ្លើស បុរី ណា​ឌី​អាច​អោយ​ម្ចាស់ផ្ទះ​រស់នៅ ​ប្រកបដោយ​ភាព​រីករាយ ជាមួយនឹង​ភាព​ឆ្លាត​វៃ​ផង​ដែរ​ ។

វីឡា​ធ្វី​ន​ផ្លើស បាន​បំពាក់​ជាមួយនឹង​ឧបករណ៍​ឆ្លាត​វៃ​ ដើម្បី​ធានា​ទាំង​សុវត្ថិភាព និង​ការ​រស់នៅ​ ប្រកបដោយ​ប្រណីត​ភាព​របស់​ម្ចាស់ផ្ទះ​ ។ ក្នុងអំឡុងពេល​សម្ពោធ​បើក​លក់ គ្រប់​អតិថិជន​ ដែល​ទិញ​យូ​នី​ត​ណាមួយ​របស់​វីឡា​ធ្វី​ន​ផ្លើស នឹង​ទទួល​បានការ​បញ្ចុះតម្លៃ 2%​ភ្លាម​ៗ ជាមួយនឹង​ការ​ផ្ដល់​ជូន​នូវ​ឧបករណ៍​ឆ្លាត​វៃ​មួយ​ឈុត សម្រាប់​បរិវេណ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ ​រួម​មាន ប្រព័ន្ធ​ទ្វា​ស្វ័យប្រវត្តិ សោរ​ទ្វា​ឌី​ជី​ថ​ល កាមេរ៉ា​សុវត្ថិភាព ប្រព័ន្ធ​បិទ​បើក​វាំងនន​ស្វ័យប្រវត្តិ ប្រ​ព័​ន្ទ​វៃឆ្លាត​បញ្ជា​អំ​ពូ​ល​ភ្លើង ឧបករណ៍​បញ្ជា​វៃឆ្លាត ឧបករណ៍សុវត្ថិភាព​ចាប់​យក​ការ​លេច​ធ្លាយ​ហ្គា​ស ផ្សែង និង​អគ្គី​ភ័យ នៅ​ក្នុង​ផ្ទះបាយ​ ។ វីឡា​ធ្វី​ន​ផ្លើស​នឹង​គម្រោង​បញ្ចប់​ការ​សាងសង់ និង​ប្រគល់​ផ្ទះ​នៅ​ដើមឆ្នាំ ២០២៥ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​បុរី ណា​ឌី​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​យើង​៖
-​ ​BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
-​ ​Phone Number/ Telegram: 096 606 6688 ៕ ដោយសហការ