fbpx

ព័ត៌មាន

ដំណើរការនៃការសាងសង់បុរី ណាឌី នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២

ដំណើរការនៃការសាងសង់បុរី ណាឌី នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបុរី ណាឌី នៃក្រុមហ៊ុន ជីស៊ី ស៊ីធី បានប្រារព្ធនឹងពិធីបុកគ្រឹះសាងសង់ការដ្ឋានបុរី ណាឌី នៅក្នុងខែកក្កដា ឆ្នាំ ២០២២ កន្លងមកនេះ ការសាងសង់បុរី ណាឌី នៅក្នុងដំណាក់កាលទីមួយបានដំណើរទៅយ៉ាងរលូន ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើអោយមានការប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោកតាំងពីឆ្នាំ ២០២១ មកក៏ដោយ ។
លោក Ricky Lai ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Golden Cambodia Century បានមានប្រសាសន៍ថា ៖ «ទោះបីជាសេដ្ឋកិច្ចទាំងមូលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសសារជំងឺកូវីដ ១៩ ចាប់តាំងពីឆ្នាំ ២០២១ ក៏ដោយ ក៏ក្រុមហ៊ុននៅតែដំណើរការ និងបន្តការរីកចម្រើនដោយធ្វើការ កាន់តែលម្អិតបន្ថែម ទៀតដើម្បី ធានាឲ្យបានថាម្ចាស់អចលទ្រព្យរបស់អតិថិជនទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់បំផុត ។ «រាល់ការងារដែលយើងធ្វើទាំងអស់សុទ្ធតែមានគោលបំណងតែមួយនោះ គឺដើម្បីថែរក្សា និងយកចិត្តទុកដាក់ ចំពោះដៃគូអាជីវកម្មរបស់យើង និងបុគ្គលិកទាំងនៅការដ្ឋានសាងសង់ និងបុគ្គលិកផ្សេងទៀតទាំងអស់ រួមទាំងអតិថិជនរបស់យើងផងដែរ។ យើងតែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ដ្រការពារ និងគ្រប់គ្រងការឆ្លង មេរោគយ៉ាងយកចិត្តទុកដាក់បំផុត ទាំងនៅកន្លែងធ្វើការ ការដ្ឋានសាងសង់ និងការិយាល័យលក់ដើម្បី ធានាថា អ្នកទាំងអស់គ្នាមានសុវត្ថិភាព» ។
រហូតមកដល់ពេលនេះ ការដ្ឋានកំពុងដំណើរការបុកគ្រឹះ ចាក់សសរល្បឿនលឿនបំផុត ។ ផ្ទះគំរូ វីឡាភ្លោះចំនួន ២ បានលេចរូបរាងឡើង និងបានត្រៀមខ្លួនរួចជស្រេចក្នុងការអោយអតិថិជន ទាំងអស់ចូលទស្សនា ផ្ទះគំរូនេះ» ។ជាមួយនឹងក្រុមហ៊ុនការងារដែលមានបទពិសោធន៍ និងជំនាញខ្លាំង ក្នុងការសាសង់ ធ្វើការលម្អិតកាន់តែស៊ីជម្រៅ ដោយប្រើប្រាស់នូវសសរខួងមូលដែលមានអង្កត់ផ្ចិត 300mm បើប្រៀបធៀប ជាមួយនឹងការសាងសង់ធម្មតាប្រើប្រាស់នូវសសរខួងជ្រុង 150mm x 150mm លើសពីនេះទៅ ទៀតការ បុកគ្រឹះមានជម្រៅរហូតដល់ 36 ម៉ែត្ រ។ ក្រុមការងារបានចំណាយពេលយ៉ាងច្រើនក្នុងការធ្វើតេស្ដផ្សេងៗជាច្រើនរួមមានការធ្វើតេស្ដកម្លាំនៃការផ្ទកទម្ងន់ ការធ្វើតេស្ដឌីណាមិកនៃសសរគ្រឹះ ការធ្វើតេស្ដភាព ត្រឹមត្រូវនៃសសរគ្រឹះ ការធ្វើតេស្ដគុណភាពបេតុង ការធ្វើតេស្ដដង់ស៊ីតេនៃសសៃដែក ការធ្វើតេស្ដភាព ពត់កោងនៃសសៃដែក ការធ្វើតេស្ដសម្ពាធ និងប្រព័ន្ធទឹកហូរ ដើម្បីធានាថា គុណាភាពនៃសំណង់ស្ថិតនៅក្រោមការគ្រប់គ្រងច្បាស់លាស់ និងត្រឹមត្រូវដោយសារតែសម្ភារនៃដំណាក់កាលនីមួយៗមានភាពខ្លាំង ទម្ងន់ និងភាពធន់់ខុសគ្នា ។ សម្រាប់ការធ្វើតេស្ដជម្រាបទឹក ក្រុមការងាររបស់យើងបានថ្វើតេស្ដរយៈពេល 72 ម៉ោង ទាំង Cementitious Waterproofing សម្រាប់បន្ទប់ទឹក និង Bituminous Membrane សម្រាប់ដំបូល និងបានបន្ថែមនូវធុងការពារជម្រាបទឹកគ្រប់លំនៅឋានទាំងអស់ ។ យើងនឹងផ្ដល់នូវសំណង់ដែលមានការសាងសង់ត្រឹមត្រូវសម្រាប់អតិថិជនរបស់យើងទាំងអស់» ។
ជាចុងក្រោយ លោក Ricky Lai បានធានាចំពោះអ្នកវិនិយោគទាំងអស់ ការសាងសង់បុរី ណាឌីមានដំណើរ ការយ៉ាងល្អប្រសើរ ក្រុមហ៊ុន GCC នឹងប្រគល់ឥផ្ទះជូនអតិថិជនតាមកាលកំណត់ដែលមានចែង នៅក្នុង កិច្ចសន្យាទិញលក់ ។
សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌី និងការណាត់ជួបដើម្បីទស្សនាផ្ទះគម្រូ សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ និងតេលេក្រាម 085 887 885 និង Facebook https://www.facebook.com/NADIBYGCC ។
អំពីក្រុមហ៊ុន ជីស៊ីស៊ី
ក្រុមហ៊ុន GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះ ល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី ផ្សារយើង GC Residence ជ្រោយចង្វារ ។ ក្រុមហ៊ុន GCCក៏មានការិយាល័យនៅប្រទេសហុងកុង ចិន និងជប៉ុនផងដែរ ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានទ្រព្យសកម្មរហូតដល់ លើស 3 ពាន់លានដុល្លាអាមេរិក និងមានដីសម្រាប់ វិនិយោគ រហូតដល់ 3000 ហិកតា ។ យើងប្ដេជ្ញាកសាងសហគ្រាសដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ទន្ទឹមនឹងនេះ យើង នឹងព្យាយាមនាំយកនូវអ្វីដែលពិសេស និងប្លែកសម្រាប់ប្រជាពលរដ្ឋខ្មែរហើយយើងនឹងធ្វើការតបស្នងដល់ សហគមន៍ ដោយចិត្តសប្បុរស ៕