GC Empire/ GCC Realty

Golden Cambodia Realty (GCR) គឺជាបុត្រសម្ព័ន្ធរបស់ Golden Cambodia Century (GCC)។ Golden Cambodia Realty ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2020 និងជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ការិយាល័យរបស់យើងមានទំហំជាង 1000 ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបាន រាប់ពាន់នាក់។ នាពេលបច្ចុប្បន្ននេះ Golden Cambodia Realty មានសមាជិកជំនាញរាប់រយនាក់ដែលពោរពេញទៅដោយបទពិសោធន៍ និងទេព្យកោសល្យនៅក្នុងវិស័យអចលនទ្រព្យជាអន្តរជាតិ និង ក្នុងប្រទេសកម្ពុជា។ យើងប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវគម្រោង និងសេវាកម្មពោរពេញទៅដោយបច្ចុប្បន្នភាព។