CEO Wyndham Residence

CEO Wyndham Residence គឺជាអាគារភ្លោះដែលស្ថិតនៅទល់មុខនឹងវិទ្យាល័យបាក់ទូក ហើយត្រូវបានសាងសង់ និងធ្វើការផ្សព្វផ្សាយរួមគ្នាដោយ Golden Cambodia Century (GCC) និង Lixin Group។ អាគារនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 2022។

CEO Wyndham Residence នឹងរៀបចំឲ្យមាននូវសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ 5 របស់ Wyndham Grand ដែលផ្ដល់នូវភាពរីករាយជាមួយនឹងបទពិសោធន៍នៃការរស់នៅបែបអភិជនដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ Wyndham Grand ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិកបានពង្រីកនូវសាខារបស់ខ្លួនរហូតជាង 8000 ទីតាំង នៅក្នុង 78 ប្រទេសដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី និង ប្រទេសថៃ ជាមួយនឹងសមាជិកជាង 50 លាននាក់ នៅពាសពេញសកលលោក។