fbpx

ព័ត៌មាន

ស្តង់ «បុរី ណាឌី» ដែលស្ថិតក្រោម GCC Group បានចូលរួមកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ នេះជាសកម្មភាពនៃ «ពិធីសប្បុរសធម៌លើកទី១២ និងគម្រប់ខួប៦៣ឆ្នាំរបស់«សាកលវិទ្យាល័យភូមិន្ទភ្នំពេញ» កាលពីថ្ងៃទី១៣ ១៤ និង១៥ខែមករា ឆ្នាំ២០២៣។ កម្មវិធីនេះ មានសាធារណជន ចូលទស្សនាស្តង់របស់ GCC Group ដោយគ្រាន់តែ Like Page Facebook ហើយក៏ទទួលបានកាបូបដ៏ស្រស់ស្អាតពី «បុរី ណាឌី»។

ថ្ងៃបើកកម្មវិធី«ពិធីសប្បុរសធម៌លើកទី១២ និងគម្រប់ខួប ៦៣ ឆ្នាំ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ» មានដូចជា

  • ឯកឩត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
  • ឯកឩត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិកា និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
  • ឯកឩត្តម ពិត ចំណាន សមាជិកគណកម្មាធិកាកណ្តាល កាកបាទក្រហមកម្ពុជា និងរដ្ឋលេខាធិកាប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា

វត្តមានរបស់អ្នកចូលរួមជាច្រើន បានចូលរួមកម្មវិធីនេះ ហើយពួកគាត់មានមានទឹកចិត្តរីករាយ ដែលបានទទួលកាបូបដ៏ស្រស់ស្អាតរបស់យើងខ្ញុំ។ កម្មវិធី «ពិធីសប្បុរសធម៌លើកទី១២ និងគម្រប់ខួប៦៣ឆ្នាំរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ» មាន១៨២ស្តង់ ដែលមាន កម្មវិធីកម្សាន្ត ការពិសារអាហារ ការប្រគំតន្ត្រី និងយុទ្ធក្រមខម។

សូមបញ្ជាក់ថា «បុរី ណាឌី»​ គឺជាបុរីដែលមានប្រជាប្រិយភាពមួយនៅតំបន់ជ្រោយចង្វារ ដែលស្ថិតនៅទីប្រជុំជនសម្បូរបែប ដែលទីតាំងត្រឹមតែ3នាទី ពីផ្សារម៉ាក្រូ, 5នាទី ពីពហុកីឡាដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, 8នាទី ទៅកាន់សួនទឹកហ្គាដិនស៊ីធី និងសួនសាហ្វារី​, 15នាទី ទៅស្ពានជ្រោយចង្វារ រួមទាំងទីប្រជុំផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអាចមកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិត វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប ឬ ទំនាក់ទំនង​ តាមលេខទូរស័ព្ទ 085 887 885 ឬចូលទៅកាន់ភេកហ្វេប៊ុកផ្លូវការ Borey NADI by GC City!