fbpx

ព័ត៌មាន

ក្រុមហ៊ុន «GC City» ប្រារព្ធកម្មវិធីជប់លៀងប្រចាំឆ្នាំ២០២២ ដើម្បីលើកទឹកចិត្តបុគ្គលិក

(ភ្នំពេញ)៖ ក្រុមហ៊ុន GC City ដែលមានបុរី ណាឌី និងគម្រោងផ្សារជីស៊ី អូរឫស្សី បានរៀបចំកម្មវិធីជប់លៀងដំណាច់ឆ្នាំ២០២២ ចូល២០២៣ រួមទាំង​ ការចាប់ឆ្នោត​ផ្សងសំណាងនានា ដើម្បីលើកទឹកចិត្ត ដល់បុគ្គលិក ដែលខិតខំបំពេញតួនាទី និងការងារបានយ៉ាងល្អ ក្នុងឆ្នាំ២០២២នេះ។

បច្ចុប្បន្នក្រុមហ៊ុន GC City មានបុគ្គលិកជាច្រើននាក់បម្រើការងារក្នុងផ្នែកផ្សេងៗគ្នា នៃក្រុមហ៊ុនអចលនទ្រព្យមួយនេះ ដែលផ្តល់ការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ ក្រោមការយកចិត្តទុកដាក់ពី សំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុន GC City បានជំរុញទឹកចិត្តបុគ្គលិកកាន់តែខិតខំធ្វើការ ជាពិសេសកម្មវិធីជប់លៀង​​ដំណាច់ឆ្នាំ២០២២​នេះ គឺជាការថ្លែងអំណរគុណពីសំណាក់ ម្ចាស់ក្រុមហ៊ុនដល់បុគ្គលិករបស់ខ្លួន ដែលធ្វើឡើងនៅ SOHO MALL។

លោក Henry Ng អគ្គនាយកប្រតិបត្តិក្រុមហ៊ុន GC City បានឲ្យដឹងថា «ក្នុងវិបត្តិកូវីដ១៩ ពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមាន​ការវិវត្តន៍​​ដោយសារ​​កិច្ចខិតខំ​ប្រឹងប្រែង​ ពីសំណាក់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលយើងឆ្លងកាត់ពេលវេលាលំបាកបានទាំងអស់គ្នា។ លទ្ធផលវិជ្ជមានទាំងអស់នេះ គឺកើតចេញពីការចូលរួមពីសំណាក់បុគ្គលិក ដែលធ្វើឲ្យក្រុមហ៊ុនយើងទទួលបានការទទួលស្គាល់ ពីសំណាក់សាធារណជន»

​សូមបញ្ជាក់ថាបុរី ណាឌី ដែលស្ថិតក្រោមក្រុមហ៊ុន GC City គឺជាបុរីដែលពេញនិយមមួយនៅតំបន់ជ្រោយចង្វារដែលជាទីប្រជុំជន កំពុងរីកចំរើនលើគ្រប់វិស័យ។ បុរី ណាឌី មានជម្រើសលំនៅដ្ឋាន បែបទំនើបទាន់សម័យ និងមានផាសុកភាពសម្រាប់លោកអ្នកដូចជា ផ្ទះអាជីវកម្ម វីឡាកូនកាត់អាជីវកម្ម វីឡាភ្លោះ និងវីឡាទោល ដែលស្ថិតនៅលើផ្លូវរដ្ឋ២០ម៉ែត្រ ភ្ជាប់ទៅកាន់ទីក្រុងរណបលីយ៉ុងផាត់។
​បុរី ណាឌី មានភាពលេចធ្លោក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន ជាមួយនឹងការរចនាទីធ្លា និងទេសភាពស្រស់ត្រកាលបែបធម្មជាតិ ជាមួយសួនសាគូរ៉ាបែបខ្មែរ ព្រមទាំងបឹងធម្មជាតិ ដែលរៀបចំរចនាប្លង់មេ ដោយក្រុមស្ថាបត្យករអន្តរជាតិ​ ដែលដើរតួយ៉ាងសំខាន់ ក្នុងការធ្វើឲ្យបុរី ណាឌី ជាទីចាប់អារម្មណ៍​របស់អតិថិជន ស័ក្តិសមនឹងពាក្យស្លោករបស់បុរី ណាឌី គឺ «ទីចាប់ផ្តើមនៃលំនៅដ្ឋានរបស់អ្នក»

គួរបញ្ជាក់ថា GC City ជាបុត្រសម្ព័ន្ធរបស់ The Golden Cambodia Century (GCC) ដែលជាគ្រុបវិនិយោគដ៏ធំមួយ ផ្តោតសំខាន់លើវិស័យធំៗចំនួនបី នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺវិស័យអភិវឌ្ឍន៍អចលនទ្រព្យ វិស័យវិនិយោគលើដីធ្លី និងវិស័យហិរញ្ញវត្ថុ។​ ចំណែកបុរី ណាឌី ស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន GC City ដែលផ្តោតអំពីការអភិវឌ្ឍន៍លំនៅដ្ឋានបែប បុរី។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអាចមកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ឬទំនាក់ទំនង​តាមលេខទូរស័ព្ទ ០៨៥ ៨៨៧ ៨៨៥ ឬចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការ Borey NADI by GC City!៕